បេក្ខនារីបក្សប្រឆាំងប្រើម៉ាស់របស់នាយករដ្ឋមន្ត្រីជប៉ុនច្នៃធ្វើអាវទ្រនាប់ពាក់ផ្អើលប្រទេស ដើម្បីរិះគន់រដ្ឋាភិបាលផងនិងរកសំឡេងឆ្នោតផង

នាង Kana Shindou ដែលបច្ចុប្បន្នកំពុងធ្វើយុទ្ធនាការបោះឆ្នោតដើម្បីទទួលបានអាសនៈមួយនៅក្នុងសភានៅសង្កាត់គីតាវ៉ាតរបស់ក្រុងតូក្យូ ដែលជាផ្នែកមួយនៃគណបក្ស Horiemon New Party មានផ្ទាំងរូបភាពឃោសនាមួយ ដែលពិតជាទាក់ទាញចក្ខុអ្នកថ្មើរជើង។

ផ្ទាំងឃោសានោះបង្ហាញរូបនាងដើរម៉ូតក្នុងឈុតម៉ាស់ច្នៃជាអាវទ្រនាប់ ដែលម៉ាស់នោះជារបស់រដ្ឋាភិបាលជប៉ុនចែកជូនគ្រួសារនានា។

ក្នុងបទសម្ភាសន៍ខ្លីមួយនាង Shindou បានពន្យល់ពីហេតុផលរបស់នាងចំពោះផ្ទាំងរូបភាពនេះថាជាការរិះគន់ចំពោះការឆ្លើយតបរបស់រដ្ឋាភិបាល Abe ចំពោះវីរុសកូរ៉ូណា។ នាងនិយាយថា "ផ្ទាំងផ្សព្វផ្សាយ​នេះហាក់ជ្រុលហួសហេតុបន្តិចហើយ ប៉ុន្ដែវាមិនមែនសម្រាប់តែឱ្យខ្ញុំដឹងឮម្នាក់ឯងនោះទេ។ ពីក្រោយរឿងនេះ ខ្ញុំចង់និយាយថា វាជាវិធានការប្រឆាំងនឹងវីរុសកូរ៉ូណា។ និយាយដោយស្មោះទៅ តើវាមិនកើតអីទេឬក្នុងការប្រើលុយច្រើនសន្ធឹកសន្ធាប់ ដើម្បីតែផ្ដល់ម៉ាស់ចំនួនពីរនេះ? វាជាការរិះគន់បែបចំអកចំពោះការឆ្លើយតបនឹងវីរុសកូរ៉ូណា...នេះហើយជាចំណុចសំខាន់"៕

adverise with khmeread

អ្នកនឹងចូលចិត្ត