នាយករដ្ឋមន្ត្រីអង់គ្លេសថាមានថ្នាំ Remdesivir គ្រប់គ្រាន់ដើម្បីព្យាបាលកូវីដ១៩ ក្រោយគេចោទត្រាំថាប្រមូលទិញថ្នាំនេះស្ទើរទាំងអស់ពីលើពិភពលោកដើម្បីបំផ្លាញផែនការទប់ទល់ជំងឺរាតត្បាត

នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានធ្វើចំណាត់ការដើម្បីសម្រាលការបារម្ភអំពីកង្វះខាតថ្នាំប្រឆាំងនឹងវីរុសកូរ៉ូណាកាលពីថ្ងៃពុធទី១កក្កដា បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវគេចោទថាប្រមូលទិញថ្នាំ Remdesivir ស្ទើរទាំងអស់ពីលើពិភពលោក។

ប្រធានាធិបតីអាមេរិករូបនេះត្រូវបានគេចោទប្រកាន់ថាបានធ្វើឱ្យសកលលោកមានការ "ចុះខ្សោយ" ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ដោយការជះលុយទៅលើថ្នាំមួយប្រភេទក្នុងចំណោមប្រភេទថ្នាំតែពីរគត់ ដែលត្រូវបានអនុម័តឱ្យព្យាបាលកូវីដ១៩ ដោយសេវាសុខភាពជាតិចក្រភពអង់គ្លេស ហៅកាត់ NHS។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអង់គ្លេសលោក Nadhim Zahawi គឺស្ថិតក្នុងចំណោមអ្នកដែលបានរិះគន់ការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការធ្វើឱ្យពិភពលោកទាំងមូលប្រកួតប្រជែងគ្នាដណ្តើមទិញថ្នាំមួយនេះ ដែលដើមឡើយត្រូវបានគេបង្កើតឡើងដើម្បីព្យាបាលជំងឺអេបូឡា ប៉ុន្តែបានបង្ហាញពីភាពឆាប់រហ័សនៃការជាសះស្បើយសម្រាប់អ្នកជំងឺដែលមានវីរុសមួយនេះ។

ប៉ុន្តែវិមាននាយករដ្ឋមន្រ្តីអង់គ្លេស Downing Street និងក្រសួងសុខាភិបាលអង់គ្លេស ក្រោយមកបាននិយាយសម្រាលអំពីចំណាត់ការរបស់អាមេរិក  ដោយទទូចថាចក្រភពអង់គ្លេសមានកន្លែងស្តុកថ្នាំនេះគ្រប់គ្រាន់ហើយដើម្បីព្យាបាលមនុស្សគ្រប់គ្នាដែលត្រូវការវា។

អ្នកនាំពាក្យផ្លូវការរបស់នាយករដ្ឋមន្រ្តីអង់គ្លេសបាននិយាយថា "ចក្រភពអង់គ្លេសបច្ចុប្បន្នមានស្តុកគ្រប់គ្រាន់នៃថ្នាំ Remdesivir"។

ហើយក្រសួងសុខាភិបាលអង់គ្លេសបាននិយាយថា ខ្លួនបានរក្សាទុកថ្នាំនេះជាមុន ហើយមានគ្រប់គ្រាន់ដើម្បីព្យាបាលអ្នកជំងឺគ្រប់រូបដែលត្រូវការវា៕ ប្រភព៖ Daily Mail 

adverise with khmeread

អ្នកនឹងចូលចិត្ត