តារាចម្រៀងម៉ាឡេស៊ីចេញបទមនោសញ្ចេតនាថ្មីយកតួកូនជ្រូកជប៉ុនមកសម្តែងជាមួយ ផ្ទុះចំនួនអ្នកមើលយ៉ាងខ្លាំងនៅលើ YouTube

បទចម្រៀងមនោសញ្ចេតនាថ្មីរបស់តារាចម្រៀង Namewee ចំណងជើងថា​ "I Shot You" មានតួសម្ដែងជាតារាសិចជប៉ុននាង Yua Mikami បានផ្ទុះចំនួនអ្នកមើលខ្លាំងរហូតដល់ ៣,២ លានដងត្រឹម២ថ្ងៃ។

បទចម្រៀង I Shot You ត្រូវបានបង្ហោះលើ Youtube ដោយតារាចម្រៀងម៉ាឡេស៊ីរូបនេះនៅថ្ងៃទី ២៧ខែមិថុនា ហើយវាទទួលបានការចូលមើលដល់មួយលានដងក្នុងរយៈពេលតែ ១១ ម៉ោងប៉ុណ្ណោះ។

លោក Namewee វ័យ៣៧ឆ្នាំ បានចេញផ្សាយចម្រៀងដោយសរសេរថា "នេះគឺជាចម្រៀងមនោសញ្ចេតនាពិតប្រាកដមែន។ ជឿខ្ញុំទៅ ប្រសិនបើអ្នកមានគំនិតស្អាតស្អំនិងបរិសុទ្ធ"។

Namewee ដែលមានឈ្មោះពិតប្រាកដថា Wee Meng Chee មានអ្នកគាំទ្រលើ Youtube ប្រមាណ ២,៥១ លាននាក់។ រីឯតារាសិចនាង Yua Mikami មានឈ្មោះពិតថា Momona Kito វ័យ ២៦ឆ្នាំ បានបង្ហាញខ្លួនក្នុងរឿងកូនជ្រូកច្រើនជាង ១០០រឿង និងបានឈ្នះពានរង្វាន់តារាសម្ដែងស្រីល្អបំផុតជាច្រើនដងផងដែរ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត