adverise with khmeread 0

កម្ចាត់​ជាតិគីមី​ចេញពី​បន្លែ​ផ្លែឈើ​តាមបែប​ធម្មជាតិ​ជាមួយនឹង​ល្បិច​សាមញ្ញៗ​បំផុត​ទាំងនេះ​!

​    ​នរណាៗ​ក៏​ដឹង​ដែរ​ថា​បន្លែ​ផ្លែឈើ​ដែល​ទិញ​មកពីផ្សារ​គឺមាន​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត (​ជាតិគីមី​) ប៉ុន្តែ​មនុស្ស​តិចតួច​ណាស់​ដឹង​ពី​វិធី​កម្ចាត់​ជាតិគីមី​ចេញពី​បន្លែ​ផ្លែឈើ​។

​    ​ជាការ​ពិត ថ្នាំពុល​ទាំងនេះ​មិន​មែ​ម​មើលឃើញ​ដោយ​ភ្នែក​ទទេរ​នោះទេ ហើយ​វា​ថែមទាំង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ថែមទៀត​ផង ដូចជា​ជំងឺមហារីក​ជាដើម​។

​    ​ខាងក្រោម​នេះ​គឺជា​វិធី​កម្ចាត់​ជាតិគីមី​ឬ​ថ្នាំ​សម្លាប់សត្វ​ល្អិត​ចេញពី​បន្លែ​ផ្លែឈើ​អស់ទាំង​ស្រុង ដោយ​ប្រើ​គ្រឿងផ្សំ​ងាយស្រួល​រក​បំផុត​នៅក្នុង​ផ្ទះ​។

​     ១. ត្រាំ​ក្នុង​ទឹកខ្មេះ​
​    ​ដោយ​ដើរតួ​ជា​អ្នក​ប្រឆាំងនឹង​មេរោគ​ដ៏​មាន​ប្រសិទ្ធភាព​មួយ ទឹកខ្មេះ​គឺជា​គ្រឿងផ្សំ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​កម្ចាត់​មេរោគ និង​ថ្នាំ​សម្លាប់សត្វ​ល្អិត​ចេញពី​បន្លែ​ផ្លែឈើ​។ ចាក់ទឹក​ខ្មេះ ១០ ភាគរយ ចូលក្នុង​ទឹក ៩០ ភាគរយ ហើយ​ត្រាំ​បន្លែ​ផ្លែឈើ​ក្នុងនោះ​។ ទុក​វា​ចោល​មួយសន្ទុះ រួច​សឹម​ស្រង់​វា​ចេញមក​លាង​សម្អាត​ជាមួយ​ទឹក​ធម្មតា​។

​    ​២. ម្សៅ​មេនំ​ប៉័ង ឬ​មេ​ម្សៅ​ធ្វើ​នំ Baking Soda
​    ​នេះ​គឺជា​វិធីសាស្ត្រ​អស្ចារ្យ​មួយទៀត​ដើម្បី​កម្ចាត់​ថ្នាំ​សម្លាប់សត្វ​ល្អិត​ចេញពី​បន្លែ​ផ្លែឈើ​តាមបែប​ធម្មជាតិ និង​មាន​ប្រសិទ្ធភាព​បំផុត​។ ចាក់ទឹក​ចូល​ចានដែក ៥ កែវ​។ រួចហើយ ដាក់​ម្សៅ​មេនំ​ប៉័ង ៤ ស្លាបព្រា​បាយ ហើយ​កូរ​វា​ឱ្យ​រលាយ​។ ហើយ​យក​បន្លែ​ផ្លែឈើ​មក​ត្រាំ រួច​ទុកចោល ១៥ នាទី​។ រួចហើយ​សូម​ស្រង់​បន្លែ​ឈើ​ចេញ ហើយ​ហាល​ឱ្យ​ស្ងួត​ជាការ​ស្រេច​។

​    ​៣. ទឹក​ម្សៅ​រមៀត​
​    ​ដោយសារតែ​សម្បូរ​គុណសម្បត្តិ​សម្លាប់​មេរោគ ម្សៅ​រមៀត​ក៏​អាច​ប្រើ​ដើម្បី​កម្ចាត់​មេរោគ និង​ថ្នាំ​សម្លាប់សត្វ​ល្អិត​ចេញពី​បន្លែ​ផ្លែឈើ​បាន​ផងដែរ​។ ដាក់​ម្សៅ​រមៀត ៥ ស្លាបព្រា​បាយ​ចូលទៅក្នុង​ទឹក​ក្តៅ​ពុះ​មួយ​កូន​ចានដែក​។ បន្ទាប់ពី​វា​ត្រជាក់ សូម​ដាក់​បន្លែ​ផ្លែឈើ​ចូល ហើយ​ទុកចោល​មួយសន្ទុះ​ធំ​។ បន្ទាប់មក​ស្រង់​វា​មក​លាង​សម្អាត​ជាមួយ​ទឹក​ធម្មតា​។ បន្លែ​ផ្លែឈើ​របស់លោក​អ្នក​ឥឡូវនេះ​អស់​ជាតិគីមី​និង​មេរោគ​ហើយ​!៕  

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​ហេ​ត​ឡាញ​

មតិយោបល់