Arsenal គ្រោងប្រកាសការសម្រេចកិច្ចសន្យាថ្មីបន្តជាមួយកីឡាករBukayo Saka នៅសប្តាហ៍នេះ

មានព័ត៌មានថា ក្លឹបកាំភ្លើងធំArsenal ត្រៀមប្រកាសពីការសម្រេចកិច្ចព្រមព្រៀងរយៈពេលវែងជាមួយកីឡាករវ័យក្មេង Bukayo Sakaនៅសប្តាហ៍នេះ។

កីឡាករយុវជនវ័យ១៨ឆ្នាំរូបនេះបានក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករឆ្នើមរបស់ក្រុម Arsenal នៅរដូវកាលនេះ ដោយលេងបាន៣៣លើកនៅគ្រប់ការប្រកួត។

ស្របពេលកិច្ចសន្យាបច្ចុប្បន្នជិតនឹងផុតកំណត់ លោក Mikel Artetaពិតជាចង់រក្សាទុកកីឡាកររូបនេះខ្លាំងណាស់ ហើយក្លឹប Arsenal កំពុងព្យាយាមសម្រេចកិច្ចព្រមព្រៀងមុនមានការប្រកាសជាផ្លូវការ។

លោក Arteta បញ្ជាក់ថា លោកមានទំនុកចិត្តលើការពន្យារកិច្ចព្រមព្រៀងនេះ។លោកបាននិយាយថា "ខ្ញុំរីករាយមែនទែនជាមួយនឹងកីឡាករវ័យក្មេងដែលយើងមាន។ ពួកគេគ្រាន់តែត្រូវការបរិយាកាសត្រឹមត្រូវនៅជុំវិញពួកគេ ហើយSakaក៏កំពុងតែធ្វើរឿងបែបនេះដែរ ទោះបីជាស្ថិតក្នុងបរិយាកាសលំបាកក៏ដោយ"។

លោក Arteta ក៏កំពុងដោះស្រាយភាពមិនច្បាស់លាស់អំពីអនាគតរបស់កីឡាករកំពូល Pierre-EmerickAubameyangផងដែរ ដែលគ្រោងនឹងចប់កិច្ចសន្យានៅរដូវក្តៅឆ្នាំក្រោយ ខណ:ពេលក្លឹប Barcelona និង Inter Milan កំពុងចាប់អារម្មណ៍លើខ្សែប្រយុទ្ធរូបនេះ ហើយក្រុមកាំភ្លើងធំស្ទាក់ស្ទើរមិនចង់បាត់បង់កីឡាកររូបនេះដោយឥតតម្លៃខ្លួនក្នុងរយៈពេល១២ខែទៀតនោះទេ៕

adverise with khmeread