ប៉ូលិសក្រុង​ព្រះសីហនុបង្ហាញមុខជនសង្ស័យប្រុសស្រី៣នាក់ពាក់ព័ន្ធគ្រឿងញៀន

ព្រះសីហនុ ៖ កម្លាំងប៉ូលិសជំនាញប្រឆាំងគ្រឿងញៀនក្រុង​ព្រះសីហនុបានបង្ហាញមុខជនសង្ស័យ ៣នាក់​ពាក់ព័ន្ធករណីគ្រឿងញៀននាថ្ងៃទី២ កក្កដា ឆ្នាំ២០២០ បន្ទាប់ពីបានបង្ក្រាប​ស្ថិតនៅចំណុចផ្ទះសំណាក់ភារ៉ារ័ត្នក្រុម១០​ ភូមិ​៣​ សង្កាត់​លេខ​១ ក្រុង-ខេត្តព្រះសីហនុ​ កាលពីថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ​២០២០​វេលាម៉ោង៨យប់។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ​ អ៊ុង​ តុលា​ ហៅ​តូរ៉ូ ភេទ​ប្រុស​ អាយុ​ ២១​ ឆ្នាំ ជនជាតិ​ខ្មែរ​​ មុខរបរ​មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន​ ភូមិ​ពូធឿង​ ឃុំ​បិតត្រាង​ ស្រុកព្រៃនប់​ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណើត​ភូមិ​ពូធឿង​ ឃុំ​បិត្រាង​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ, ២-ឈ្មោះ​ លី​ សៀវម៉ី ភេទ​ស្រី​ អាយុ​ ២១​ ឆ្នាំ ជនជាតិ​ខ្មែរ​​ មុខរបរ​មិនពិតប្រាកដ​ ទីលំនៅបច្ចុប្បន្ន​ ភូមិ​ពូធឿង​ ឃុំ​បិតត្រាង​ ស្រុកព្រៃនប់​ ក្រុង-ខេត្តព្រះសីហនុស្រុកកំណើត​ស្រុកចំការលើ ខេត្តកំពង់ចាម និង៣-ឈ្មោះ​ ឈូក​ ធារី​ ភេទប្រុស​ អាយុ​ ៣៥​ ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ​រត់ម៉ូតូកង់បី​ ទីលំនៅបច្ចុប្បន្ន​ក្រុម​ ០៩​ ភូមិ​ ០២​ សង្កាត់​លេខ​ ០៤​ ក្រុង-ខេត្តព្រះសីហនុ។

វត្ថុតាងរឹបអូសរួមមាន​ ១-ម្សៅក្រាមពណ៌ស​ សង្ស័យសារធាតុញៀន​១០​កញ្ចប់តូច​ ០៣​កញ្ចប់ធំ, ២-​ទូរស័ព្ទ០៦​គ្រឿង, ៣-ថង់វេចខ្ចប់​ មួយចំនួន​កន្ត្រៃ​ ០១ និង៤-ម៉ូតូ​កង់​៣​ចំនួន​ ០១គ្រឿង។

ជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ​ និង​ចាត់ការតាមនីតិវិធីច្បាប់៕


 

adverise with khmeread