សុនខច្រណែននឹងម្ចាស់មានកូន លែងរវល់ជាមួយនឹងវា ខាំហែកសាច់ទារកភ្លោះសម្លាប់ចោល ពេលម្ដាយរវល់និយាយជាមួយនឹងអ្នកជិតខាង

កូនភ្លោះស្រីមួយគូត្រូវបានឆ្កែខាំរហូតដល់ស្លាប់ នៅពេលស្ដ្រីជាម្ដាយកំពុងរវល់និយាយលេងជាមួយអ្នកជិតខាង។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃពុធទី១កក្កដា។

ឆ្កែច្រណែនទាំងពីរក្បាលនោះបានវាយប្រហារទៅលើទារកអត់គ្រប់ខែអាយុ ២៦ថ្ងៃក្នុងផ្ទះរបស់ពួកគេក្នុងទីក្រុង Piripá រដ្ឋ Bahia ប្រទេសប្រេស៊ីល។

ម្ដាយឈ្មោះ Elaine Novais វ័យ ២៩ឆ្នាំភ្លាមៗបានរត់ទៅជួយកូន Anne និង Analú បន្ទាប់ពីឮសំឡេងយំពីបន្ទប់គេងរបស់នាង ប៉ុន្ដែជួយសង្គ្រោះមិនទាន់។

នាង Novais ជាបុគ្គលិកក្រុមប្រឹក្សាម្នាក់ ដែលមិនអាចពរពោះគ្រប់៩ខែ បានរុញឆ្កែចេញពីកូនភ្លោះរបស់នាង ប៉ុន្ដែពួកវាបានខាំពោះទារកខ្ទេចខ្ទីបាត់ទៅហើយ។

គុលានុបដ្ឋាយិកាម្នាក់ដែលរស់នៅក្បែរនោះបានមកជួយសង្គ្រោះទារកភ្លោះនោះ តែទារកម្នាក់ស្លាប់ភ្លាមៗដោយសាររបួសធ្ងន់ធ្ងរពេក ហើយក្រោយមកទារកម្នាក់ទៀតក៏ស្លាប់តាមក្រោយនៅមន្ទីរពេទ្យ Maria Pedreira Barbosa Municipal បន្ទាប់ពីគាំងបេះដូង។

ម្ចាស់សុនខនិយាយថា សុនខរបស់នាង គឺស្លូតណាស់ ប៉ុន្ដែវាអាចច្រណែននឹងទារក បន្ទាប់ពីមិនយកចិត្តទុកដាក់ចំពោះវាចាប់តាំងពីនាងមានផ្ទៃពោះមក៕

adverise with khmeread

អ្នកនឹងចូលចិត្ត