រថយន្តបើកបុកម៉ូតូស្លាប់ម្នាក់,របួសធ្ងន់ម្នាក់នៅស្រុកព្រៃនប់ ហើយបើករត់បាត់

ព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅផ្លូវជាតិលេខ៤ នៅចន្លោះគីឡូម៉ែត្រលេខ ១៦៣-១៦៤ ម្តុំចម្ការដូងប្រេង ស្ថិតក្នុងភូមិ តានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្ត និង ម៉ូតូ នៅវេលាម៉ោង៤ និង៣០ នាទីល្ងាចថ្ងៃទី ០១ ខែ កក្ដដា ឆ្នាំ២០២០ បណ្តាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ ហើយរថយន្តបង្កបើករត់បាត់។

មន្ត្រីអាវុធហត្ថនិយាយថា រថយន្តមិនស្គាល់អត្តសញ្ញាណ (រត់បាត់) បានបើកមកដល់ចំណុចខាងលើបានបុកម៉ូតូជនរងគ្រោះ ដែលបានបើកម៉ូតូមានទិសដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ។ លុះមកដល់ចំណុចខាងលើរថយន្តក៏បុកស្លាប់និងរងរបួសធ្ងន់ម្នាក់។ ជនរងគ្រោះជិះម៉ូតូម៉ាក សេ១២៥ ស៊េរី២០១៦ អត់ ស្លាកលេខបើកបរម៉ូតូឈ្មោះ ស៊ាង ចន្ថា ភេទប្រុស អាយុ ៣៣ ឆ្នាំ (ស្លាប់) រស់នៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និង ២. ឈ្មោះ ផន ធាន ភេទប្រុស អាយុ ២៨ ឆ្នាំ រងរបួសធ្ងន់ រស់នៅក្នុង ភូមិទំពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បច្ចុប្បន្នអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឯកជនវាលរេញ។ ចំណែកសពបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread