adverise with khmeread Carrots

ការ៉ុត​៖ ឱសថ​ធម្មជាតិ​អស្ចារ្យ​បំផុត​សម្រាប់​កម្ចាត់​ក្អក និង​ស្លេស​ចេញពី​សួត​

​    ​ការ៉ុត​គឺជា​បន្លែ​ដែលមាន​អត្ថប្រយោជន៍​ខ្លាំង​បំផុត និង​ជា​ប្រភព​នៃ​វី​តា​មី A និង B ដែលមាន​សារៈសំខាន់​បំផុត​សម្រាប់​សុខភាព​ភ្នែក​។

​    ​ជាងនេះទៀត ការ៉ុត​ជា​ប្រភព​ដ៏​សម្បូរហូរហៀរ​នៃ​វីតាមីន B, C និង K និង​ប្រភេទ​រ៉ែ​សំខាន់ៗ​ជាច្រើន ដូចជា ដែក ប៉ូ​តា​ស្យ៉ូ​ម ម៉​ង់​ហ្គា​ណែ​ត ម៉ាញ៉េ​ស្យ៉ូ​ម កាល់​ស្យ៉ូ​ម និង​ផូស្វ័រ​។

​    ​ក្រៅពី​ល្អ​សម្រាប់​ភ្នែក ការ៉ុត​ក៏​អស្ចារ្យ​សម្រាប់​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ក៏ដូចជា​សម្រាប់​ផ្លូវ​ពោះវៀន​ផងដែរ​។ បន្លែ​ដ៏​អស្ចារ្យ​នេះ​ក៏​ជា​ឱសថ​ព្យាបាល​ស័ក្តិ​សិទ្ធ​សម្រាប់​បញ្ហា​ផ្លូវដង្ហើម​ផងដែរ ហើយ​ការ៉ុត​អាចជួយ​ក្នុងករណី​ផ្តាសាយ ក្អក ជំងឺ​រលាក​ទងសួត ស្លេស និង​ជំងឺហឺត​ផងដែរ​។

​    ​ថ្ងៃនេះ យើង​នឹង​បង្ហាញ​ពី​វិធី​ព្យាបាល​បែប​ធម្មជាតិ ដែល​នឹង​ជួយ​ព្យាបាល​ក្អក និង​កម្ចាត់​ស្លេស​ចេញពី​សួត​។ ឱសថ​នេះ​អាច​ប្រើ​បាន​ទាំង​ចំពោះ​ក្មេង និង​មនុស្ស​ធំ​។

​     * រូបមន្ត​ទឹក​ស៊ី​រ៉ូម​ក្អក​បែប​ធម្មជាតិ ត្រូវការ​គ្រឿងផ្សំ​ដូចជា​៖
​    ​- ការ៉ុត​កន្លះ​គីឡូ​
​    ​- ទឹកឃ្មុំ ៣ ទៅ ៤ ស្លាបព្រា​បាយ​

​    ​* វិធី​ធ្វើ​៖
​    ​កាត់​ការ៉ុត​ជា​កង់ៗ និង​ចាក់ទឹក​ចូល រួច​ដាំ​រហូត​ទាល់តែ​សាច់​ការ៉ុត​ទន់ បន្ទាប់មក​សឹម​ដក​ចេញពី​ភ្លើង​។ បន្ទាប់មក​យក​សម​កិនបំបែក ឬ​កិន​ក្នុង​ម៉ាស៊ីន​ក្រឡុក​។

​    ​កុំ​ចាក់ទឹក​ការ៉ុត​ចោល​។ នៅពេល​ទឹក​ដាំ​ការ៉ុត​ត្រជាក់ សូម​ប្រើ​ទឹក​នេះ​ម្តងទៀត​។ ដាក់​ទឹកឃ្មុំ​ចូល​ទឹក​ដាំ​ការ៉ុត​នេះ ហើយ​ចាក់​វា​ចូលទៅក្នុង​ចាន​ការ៉ុត​ដែល​កិន​ម៉ដ្ឋ​អំបាញ់មិញ ហើយ​កូរ​ឱ្យ​សព្វ​ជាការ​ស្រេច​។ ហើយ​បន្ទាប់មក លោកអ្នក​អាចយ​កវា​ទៅ​ទុក​ក្នុង​ទូរ​ទឹកកក​សម្រាប់​ប្រើប្រាស់​។  

​    ​* វិធី​ប្រើ​
​    ​ទឹក​ស៊ី​រ៉ូម​ធម្មជាតិ​នេះ​អាច​ផឹក​បាន​រៀងរាល់ថ្ងៃ​។ ផឹក ៣-៤ ស្លាបព្រា​បាយ​រាល់ថ្ងៃ ពេលណា​ក៏បាន ហើយ​បន្ទាប់ពី​ផឹក​បាន ១ ឬ ២ ថ្ងៃ លោក​អ្នកនឹង​កត់សម្គាល់​ឃើញ​លទ្ធផល​។ ទឹក​ស៊ី​រ៉ូម​ការ៉ុត​នេះ​នឹង​ជួយ​ព្យាបាល​ក្អក និង​កម្ចាត់​ស្លេស​ចេញពី​សួត​យ៉ាង​មាន​ប្រសិទ្ធភាព​៕ 

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ឡាយ​ហេ​ត​ឡាញ​

មតិយោបល់