ផ្ទុះសង្គ្រាមពាក្យសម្ដី ម៉ែរួយ និងអាចារ្យអេ ផ្អើលពេញហ្វេសប៊ុកតាមពិត គឺជារឿងយល់ច្រលំ

    ភ្នំពេញ៖កាលពីពេលថ្មីៗនេះ ម៉ែរួយ ចេញលិខិតឆ្លើយតបទៅអាចារ្យអេ ថាខ្លួននឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ប្រសិនបើ អាចារ្យអេ បន្តវាយប្រហារ និងបរិហារកេរ្តិ៍ឈ្មោះខ្លួន។

    យោងតាមការ Live Video  ក្នុង Facebook Page របស់អាចារ្យអេ ដែលគ្រប់គ្នាស្គាល់ថា ជាអគ្គនាយកវិទ្យុ ABC កម្ពុជាកាលពីថ្ងៃទី ៣០ ខែកក្ដដា ឆ្នាំ ២០២០ កន្លងទៅនេះ បាននិយាយវាយប្រហារនិង បរិហារកេរ្តិ៍ មែរួយ យ៉ាងខ្លាំងក្លា ដោយប្រើពាក្យសម្តីមិនគប្បី ទាំងដែល លោក មិនបានស្គាល់ មែរួយ ច្បាស់ផងឮតែតាម ការផ្ញើររបស់ប្រិយមិត្តខ្លួនថា  មែរួយ ប្រើវិធីសាស្ត្រគ្រប់យ៉ាងបោកប្រាស់ ប្រជាពលរដ្ឋខ្មែរ ។
ដោយ អាចារ្យអេ បាន Live Video ក្នុងFacebook Page របស់លោក កាលពីពេលថ្មីៗកន្លងទៅនេះបាន វាយប្រហារ និងបរិហារកេរ្តិ៍លមកលើ មែរួយ ចំៗ ដោយមិនបានស៊ើបមើលនិងសាកសួរឲ្យបានច្បាស់ពីការពិតជាក់ស្តែងរឿងរ៉ាវមួយចំនួនពាក់ព័ន្ធ និងអគ្គនាយិការក្រុមហ៊ុន Rouy Infinity Co.,ltd ថាលោកស្រីជាមនុស្សបែបណានោះ។ 

    អាចារ្យអេ  ក៏បានប្រាប់ប្រិយមិត្តរបស់លោក ថា លើកក្រោយកុំយកព័ត៌មានមិនច្បាស់មកប្រាប់លោក បន្តទៀត បើនិយាយខុសប្រយ័ត្នគេប្តឹង ។ ក្នុងនោះ ម៉ែរួយ ក៏បានបង្ហោះសារឆ្លើយតបទៅអាចារ្យអេ មានលិខិតស្នាមអនុញាតិត្រឹមត្រូវទៅតាមផ្លូវច្បាប់។
ឃើញដូច្នេះ អាចារ្យអេ ក៏បានឆ្លើយតបទៅ ម៉ែរួយ វិញថា៖" ក្រុមហ៊ុន ម៉ែរួយ ជាក្រុមហ៊ុនស្របច្បាប់ ខ្ញុំឈប់វាយប្រហារបន្តទៀតហើយ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះតទៅ"។ 

    បន្ថែមពីនេះអាចារ្យអេ ក៏បានសរសើរ ម៉ែរួយ ថា៖" ម៉ែរួយមានសុជីវធម៌ល្អ ចំពោះការនិយាយស្តី គ្មានពាក្យតបទៅវិញដោយការជេរ ឬប្រើពាក្យមិនសមរម្យ។ សរុបមកវិញរឿងដែលកើតឡើងទាំងអស់ គឺដោយសារការយល់ច្រឡំ ដោយហេតុថា ប្រិយមិត្តអាចារ្យ អេ ជាអ្នកពាំនាំព័ត៌មានមិនច្បាស់ប្រាប់អាចារ្យអេ ៕ 

adverise with khmeread