អាថ៌កំបាំងបានហ៊ុមព័ទ្ធជុំវិញការងាប់ "មិនធ្លាប់មានពីមុនមក" របស់សត្វដំរីរាប់រយក្បាលនៅក្នុងប្រទេសបុតស្វាណាក្នុងរយៈពេលពីរខែចុងក្រោយនេះ។
លោកវេជ្ជបណ្ឌិត Niall McCann បាននិយាយថា មិត្តរួមការងារនៅប្រទេសអាហ្វ្រិកខាងត្បូងបានប្រទះឃើញគ្រោងឆ្អឹងដំរីជាង ៣៥០ក្បាលនៅតំបន់ដីសណ្តទន្លេ Okavango ចាប់តាំងពីដើមខែឧសភា។
យោងតាមរដ្ឋាភិបាលបុតស្វាណាបានឱ្យដឹងថា គ្មាននរណាម្នាក់ដឹងពីមូលហេតុនៃការងាប់របស់ដំរីទាំងនេះទេ ខណៈលទ្ធផលមន្ទីរពិសោធន៍លើសំណាកនៅតែរង់ចាំរយៈរាប់សប្តាហ៍ទៀតដើម្បីមើលឃើញលទ្ធផល។
បុតស្វាណាគឺជាជម្រកមួយភាគបីនៃសត្វដំរី ដែលកំពុងថយចុះនៅទ្វីបអាហ្វ្រិក៕ ប្រភព៖ BBC
