ម៉ូតូ២គ្រឿងបើកបុកគ្នានៅសង្កាត់វាលស្បូវរបួសកម្មការិនី២នាក់និងបុរសម្នាក់

ភ្នំពេញ​ ៖ មានករណីគ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើងរវាង​ម៉ូតូ​និងម៉ូតូបើកបរដោយ​ស្ត្រី​ពីរ​នាក់​ឆ្លងផ្លូវ​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ទាំង​៣​នាក់​ កើត​ឡើងត្រង់​ចំណុចមុខសាលាប៊ែលធីវាលស្បូវ លើផ្លូវ​ជាតិលេខ១​ ភូមិ​ព្រែក​ជាងព្រុំ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ​កាលពី​វេលា​ម៉ោង​៦ និង១០​ព្រឹក​ថ្ងៃទី​២ ​ខែកក្ដដា ​ឆ្នាំ​២០២០។

ប៉ូលិសនិយាយថា ដំបូងមានម៉ូតូ​ម៉ាក​ហុងដា សេ១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1F-0010 បើកបរ​ដោយឈ្មោះ ធូ សុខណា ភេទ​ស្រី អាយុ​៥៣ឆ្នាំ មុខ​របរកម្មការិនី ស្នាក់​នៅ​ភូមិមិត្តភាព សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ​(​របួស​ធ្ងន់​)ជិះ​ម៉ូតូ​មានគ្នា​២នាក់ អ្នក​រួមដំណើរ​ពីក្រោយ​ឈ្មោះ កែវ ផាន់នុត ភេទ​ស្រី ​អាយុ​២០ឆ្នាំ មុខ​របរ​កម្មការិនី ស្នាក់​នៅ​ភូមិ ឃុំ ជាមួយ​អ្នក​បើកបរ​ម៉ូតូ (របួសស្រាល) បើកបរសសៀរ​ឆ្វេង​ឆ្លង​ផ្លូវ​ជាតិលេខ១ ទិសដៅ​ពី​កើត​ទៅលិច។

លុះ​បើកបរ​មកដល់​ត្រង់​ចំណុច​កើត​ហេតុ​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាកហុងដា សេ១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយ​រៀង 1​G-1102 បើកបរ​ដោយ​ឈ្មោះ ហ៊ូ រ៉ា ភេទ​ប្រុស អាយុ​៣៣ឆ្នាំ មុខ​របរ​កម្មករ ស្នាក់​នៅ​ផ្ទះលេខ៧១ ភូមិ​ពោន ឃុំច្រេស ស្រុក​មេសាង ខេត្ត​ព្រៃ​វែង បើកបរ​លើផ្លូវ​ជាតិលេខ​១ ទិសដៅបញ្រ្ចាស់គ្នា។

ប៉ូលិសបន្តថា គ្រោះថ្នាក់នេះបណ្តាលឱ្យរបួស​ធ្ងន់​២នាក់ (ស្រី​១នាក់) យក​ទៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ និងរបួស​ស្រាល​ម្នាក់​ស្រី​ យកទៅ​មន្ទីរ​ពេទ្យ​បង្អែក​ច្បារអំពៅ​។ ​សម្ភារៈខូចខាត​ម៉ូតូ​ត្រូវ​មករក្សានៅ​អធិការ​ដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ចាត់ការតាម​នីតិវិធី​បន្ត​។ មូលហេតុ​ដែលបណ្ដាល​ឱ្យគ្រោះចរាចរណ៍​ មកពីអ្នក​បើកបរម៉ូតូ​ម៉ាក​ហុងដា សេ១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1F-0010 បើកបរ សសៀឆ្វេងឆ្លង​ផ្លូវ មិន​គោរព​សិទ្ធិ​យាន​ធ្វើ​ដំណើរ​ផ្លូវ​ត្រង់​៕


  

adverise with khmeread