ម៉ូតូនិងម៉ូតូបើកបុកគ្នានៅលើកំណាត់ផ្លូវជាតិលេខ២ស្លាប់ម្នាក់, របួស២នាក់

កណ្តាល​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និង ម៉ូតូកើតឡើងបណ្ដាលឱ្យស្លាប់ម្នាក់និងរបួសធ្ងន់២នាក់​ នាថ្ងៃព្រហស្បតិ៍ទី០២ឋ​ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១រសៀលនៅចំណុច ខាងមុខផ្ទះលក់ដើមឈើ ហេង សុភ័ណ្ឌ លើផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ​ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា​ គ្រោះថ្នាក់នេះបង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាក HONDA BEAT ពណ៌ក្រហម ពាក់ផ្លាកលេខកណ្ដាល1AE-6457(មិនពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ វាសនា ប្រុសតូច ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រែកហូរលិច
សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ (ស្លាប់ នៅកន្លែងកើតហេតុ ត្រូវបានប្រគល់សពជូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី) និងអ្នករួមដំណើរពីក្រោយម្នាក់ទៀតឈ្មោះ ណាក់ សំណាង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិ សង្កាត់ខាងលើ (រងរបួសធ្ងន់ ត្រូវបានរថយន្ត
ស៊ីរ៉ែនរបស់អធិការដ្ឋានក្រុងតាខ្មៅដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ)។

ប៉ូលិសបន្តថា​ ម៉ូតូនេះបានបើកក្នុងទិសដៅពីជើងទៅត្បូង (តាខ្មៅ ទៅព្រែកហូរ) បានជែងរថយន្តមិនស្គាល់ម៉ាក ខាងឆ្វេងដែលមានទិសដៅស្របគ្នា ក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA PCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1GM-4054 (មិនពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះភឹម ដាវីត​ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សីក្រុងតាខ្មៅ (រងរបួសធ្ងន់ ត្រូវបានរថយន្តស៊ីរ៉ែនរបស់អធិការដ្ឋានក្រុងតាខ្មៅដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ) ដែលម៉ូតូបើកក្នុងទិសដៅពីត្បូងទៅជើងព្រែកហូរ ទៅ តាខ្មៅ។

ម៉ូតូទាំង២បានយកមករក្សាទុក​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាន​ដើម្បី​ចាត់ការ​តាមនិតិវិធី។មូលហេតុមកពី អ្នកបើកម៉ូតូ HONDA BEAT ពណ៌ក្រហមពាក់ផ្លាកលេខកណ្ដាល1AE-6457 បើកជែងខ្វះការប្រុងប្រយ័ត្ន៕

adverise with khmeread