ពិធីមង្គលការក្លាយទៅជាពិធីបុណ្យសព បន្ទាប់ពីកូនកំលោះធ្លាក់ខ្លួនឈឺនិងស្លាប់ដោយសារកូវីដ ហើយចម្លងទៅភ្ញៀវជាង ១០០នាក់ទៀត

មនុស្សជាង ១០០ នាក់ត្រូវបានធ្វើតេស្ដវិជ្ជមានកូវីដ១៩ បន្ទាប់ពីទៅស៊ីការ និងបន្ទាប់មកពិធីមង្គលការបានប្រែទៅជាពិធីបុណ្យសព បន្ទាប់ពីកូនកំលោះធ្លាក់ខ្លួនឈឺហើយស្លាប់ដោយសារវីរុសនោះនៅពីរថ្ងៃក្រោយរៀបការ។

យោងតាមមន្ត្រីរដ្ឋ Bihar បុរសវ័យ ២៦ឆ្នាំនោះមានរោគសញ្ញាជំងឺនោះ នៅពេលគាត់រៀបការនៅថ្ងៃទី១៥ មិថុនា។

មន្ត្រីបានបញ្ជាក់ការស្លាប់របស់គាត់គឺនៅថ្ងៃទី១៧ មិថុនា។

លោក Raj Kishor Chaudhary ប្រធានមន្រ្តីពេទ្យនៅរដ្ឋ Patna បាននិយាយថា "មនុស្ស ១១១នាក់ហើយ ដែលបានចូលរួមពិធីមង្គលការ និងពិធីបុណ្យសព ត្រូវបានធ្វើតេស្ដវិជ្ជមានកូវីដ១៩"។

គ្រូពេទ្យមិនប្រាកដថាកូនកំលោះដែលមិនបញ្ចេញឈ្មោះជាប្រភពនៃការបង្ករោគនោះទេ ខណៈដែលគាត់ត្រូវបានបូជា មុនពេលការធ្វើតេស្តអាចត្រូវបានអនុវត្ត។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជនរងគ្រោះបានត្អូញត្អែរពីរោគសញ្ញាកូវីដ១៩ ហើយត្រូវបានគេជម្រុញឱ្យប្រើថ្នាំប៉ារ៉ាសេតាម៉ុល ដើម្បីបន្ថយកម្តៅរបស់គាត់ ដូច្នេះគាត់អាចចូលរួមពិធីបាន។

ប៉ុន្តែលោក Chaudhary បាននិយាយថាមនុស្សប្រហែល ៤០០ នាក់ដែលបានចូលរួមពិធីមង្គលការ ឬពិធីបុណ្យសពនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក បន្ទាប់ពីមានការចម្លងមេរោគ៕ ប្រភព៖ Daily Mail

adverise with khmeread