រកឃើញសាកសព ១៦២ នាក់ហើយនៅក្នុងគ្រោះថ្នាក់រអិលបាក់កន្លែងជីករ៉ែថ្មរបស់មីយ៉ាន់ម៉ា

យ៉ាងហោចណាស់មានសាកសពចំនួន១៦២ ត្រូវបានគេរកឃើញ បន្ទាប់ពីការរអិលបាក់ដីនៅឯកន្លែងជីករ៉ែថ្មមួយកន្លែងនៅភាគខាងជើងប្រទេសភូមា។ នេះយោងតាម BBC ផ្សាយកាលពីថ្ងៃទី២កក្កដា។

ការងារជួយសង្គ្រោះបានបន្តដើម្បីស្វែងរកមនុស្សដែលនៅបាត់ខ្លួននៅឯកន្លែងកើតហេតុនៅក្នុងតំបន់ទីប្រជុំជន Hpakant នៃរដ្ឋ Kachin។

ភ្នាក់ងារពន្លត់អគ្គិភ័យបាននិយាយថា រលកភក់ និងថ្មបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានឡោមព័ទ្ធអ្នកប្រមូលថ្ម។

ភូមាគឺជាប្រភពរ៉ែថ្មធំជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែកន្លែងយករ៉ែរបស់ប្រទេសនេះត្រូវគេមើលឃើញថាមានគ្រោះថ្នាក់កើតឡើងញឹកញាប់ ដែលបានឆក់យកជីវិតរបស់អ្នកប្រកបអាជីពជីករ៉ែថ្មជាច្រើននាក់៕

 

adverise with khmeread