លោកយាយអាយុ៧១ឆ្នាំស្លាប់គាំងបេះដូង ក្រោយខ្មាន់កាំភ្លើងភ្ជង់បង្ខំលោកយាយឱ្យមើលចៅៗទាំង៣ត្រូវវារំលោភយ៉ាងព្រៃផ្សៃនៅអាហ្វ្រិកខាងត្បូង

លោកយាយម្នាក់បានស្លាប់ដោយគាំងបេះដូង បន្ទាប់ពីត្រូវខ្មាន់កាំភ្លើងភ្ជង់ក្បាលហើយបង្ខំឱ្យមើលចៅស្រីរបស់គាត់បីនាក់ត្រូវពួកវារំលោភយ៉ាងព្រៃផ្សៃនៅចំពោះមុខលោកយាយនៅអាហ្វ្រិកខាងត្បូង។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃព្រហស្បតិ៍ទី២កក្កដា។

លោកយាយអាយុ ៧១ឆ្នាំរូបនេះ ត្រូវបានប្រឈមមុខជាមួយនឹងជនល្មើសពាក់ស្រោមមុខខ្មៅម្នាក់ ដែលបានទម្លុះចូលផ្ទះរបស់គាត់នៅក្នុងទីក្រុង Impendle ខេត្ត KwaZulu-Natal។

ជនល្មើសដ៏ព្រៃផ្សៃនេះបានចាក់សោបង្ខាំងបងប្អូនស្រីទាំងបីដែលមានអាយុ ១៩ឆ្នាំ ២២ឆ្នាំ និង២៥ឆ្នាំនៅក្នុងបន្ទប់គេងមួយ។

ជនល្មើសបានទាញបងប្អូនទាំងបីចេញម្តងមួយៗ ដើម្បីរំលោភពួកនាងនៅចំពោះមុខជីដូនពោរពេញទៅដោយក្តីតក់ស្លុត។

បងប្អូនស្រីទាំងបី និងលោកយាយរបស់ពួកនាង ដែលរស់នៅជាមួយគ្នា មិនត្រូវបានគេបញ្ចេញឈ្មោះនោះទេ។

ប៉ូលិសអាហ្រ្វិកខាងត្បូងកំពុងធ្វើការស៊ើបអង្កេតលើករណីរំលោភសេពសន្ថវៈបីលើកផ្ទួនៗដ៏គួរឱ្យភ្ញាក់ផ្អើលនេះ៕


 

adverise with khmeread