នារីបម្រើយន្តហោះម្នាក់ចាក់ពង្រីកបបូរមាត់អស់ជាង ១០០ ដុល្លារ ដើម្បីឱ្យស្អាត បែរជាបានលទ្ធផលបបូរមាត់ "គូទស្វា" តែថានឹងបន្តចាក់វាទៀត

នារីបម្រើយន្តហោះម្នាក់បានលាតត្រដាងថាតើការព្យាបាលពង្រីកបបូរមាត់បានបន្សល់នូវស្នាមហើមខ្លាំងកម្រិតណាដល់រូបនាង​ដែលវាមើលទៅប្រៀបបីដូចជាបបូរមាត់ "គូទស្វា" ប៉ុន្តែនាងថានៅតែចង់ចាក់ពង្រីកឱ្យស្អាតជាងហ្នឹងថែមទៀត។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី២កក្កដា។ 

នាង Olivia McCann អាយុ២១ ឆ្នាំមកពីសង្កាត់ Chorley ទីក្រុង Lancashire ប្រទេសអង់គ្លេស និយាយថា​ បបូរមាត់នាងត្រូវគេម៉ាស្សាអំឡុងពេលវះកាត់ពង្រីកបបូរមាត់តម្លៃ១០០ផោន (១២៥ដុល្លារ) ដែលធ្វើឱ្យវាហើមធំជាងធម្មតាបីដង។ 

នាងនិយាយថា ការហើមអាក្រក់មើលបែបនេះជារឿងធម្មតា ប៉ុន្តែនាង Olivia ក៏តក់ស្លុតខ្លះដែរនឹងលទ្ធផលនេះរហូតដល់ថ្នាក់សម្ងំពួននៅផ្ទះ៤ថ្ងៃ និងបដិសេធការតេតាមវីដេអូជាមួយមិត្តប្រុសទៀតផង៕  

 


 

adverise with khmeread