ស្ត្រីម្នាក់ជិះម៉ូតូមិនប្រយត្ន័ជ្រុលទៅបុករថយន្តកុងតឺន័រចតស្ងៀមពីក្រោយស្លាប់មួយរំពេច

ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយដែលចតស្ងៀមលើចិញ្ចើមផ្លូវបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង១០ និង៥០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី២ ខែកក្ដដា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះខាងលើឈ្មោះ ម៉ែ អាស័ក្តិ ភេទស្រី អាយុ៣០ឆ្នាំ មុខរបលក់ដូរស្នាក់នៅសង្កាត់ព្រែកលៀបម ខណ្ឌជ្រោយចង្វារ ជិះម៉ូតូម៉ាកគុបជ្រុងពណ៌ទឹកប៊ិច ពាក់ស្លាក លេខភ្នំពេញ 1O-0916។

ប្រភពបន្តថា ដំបូងគេឃើញស្ត្រីខាងលើជិះម៉ូតូម៉ាកគុបជ្រុងធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុករថយន្តកុងតឺន័រក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3F-1917 ចតលើចិញ្ចើមផ្លូវបុកពេញទំហឹងបោកក្បាលផ្ទប់កន្ទុយរថយន្តស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយប៉ូលិសជំនាញវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ដោយឡែកសពស្ត្រីខាងសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread