ជនបរទេសម្នាក់ដេកស្លាប់នៅ ផាតមិនភូមិជ័យ

ភ្នំពេញ ៖ មានករណីជនបរទេសម្នាក់ដេកស្លាប់នៅ ផាតមិនភូមិជ័យ ស្ថិតនៅផ្លូវលេខ១៣៥កែងផ្លូវលេខ៤៧២ ក្រុម ៥ភូមិ១ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោងប្រហែល២និង៣០នាទីរសៀល ថ្ងៃទី០២ កក្កដា​ ឆ្នាំ២០២០។

សមត្ថកិច្ចនិយាយថា ជនបរទេសឈ្មោះ TONG  CAMPBELl ភេទប្រុសឆ្នាំកំណើត១៩៦១  ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ K06160176 មុខរបរទេសចរណ៍ដេកស្លាប់លើឥដ្ឋការ៉ូក្នុងបន្ទប់លេខ៧០២ ជាន់ទី៧ ផាតមិនភូមិជ័យ ផ្លូវលេខ១៣៥ កែងផ្លូវលេខ៤៧២ ក្រុម ៥ភូមិ១ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនបរទេសខាងលើចូលស្នាក់នៅតាំងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ស្នាក់នៅជាមួយមិត្តភក្តិ ជនជាតិចិនដូចគ្នាពីរនាក់ប្តីប្រពន្ធ។  

ក្រោយការស្រាវជ្រាវនិងពិនិត្យរបស់កម្លាំងការិយាល័យប៉ូលិសបច្ចេកទេសវិទ្យាសាស្ត្ររាជធានីភ្នំពេញ និងតាមការពិនិត្យរបស់លោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យអមសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ថា សពខាងលើដេកស្លាប់ដោយសារគាំងបេះដូង (អាចបណ្ដាលមកពីជម្ងឺបេះដូង)។ 

បច្ចុប្បន្នសពខាងលើបានដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យរង់ចាំក្រុមគ្រួសារសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread