adverise with khmeread Rain 1

Rain គ្រោងវិលត្រឡប់មកវិញជាមួយអាល់ប៊ុមថ្មី

          តារាចម្រៀង​និងជា​តារាភាព​យន្តកូរ៉េ​ Rain បច្ចុប្បន្ន​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការវិលត្រឡប់​មកវិញ។

          អ្នកស្និទ្ធ​នឹងក្រុមហ៊ុន Rain Company របស់​តារាភាព​យន្ត​រូបនេះ​បាន​អះ  អាងថា “Rain នឹងបង្ហាញមុខជា​ថ្មី​ក្នុងឋានៈ​ជា​តារាចម្រៀង​ម្នាក់​នៅ​ឆ្នាំនេះ ប៉ុន្តែ​កាលបរិច្ឆេទពិតប្រាកដ​មិនទាន់​សម្រេចនៅឡើយ​ទេ”។ បច្ចុប្បន្ន​ Rain កំពុងពិ និត្យ​មើល​បទចម្រៀងឡើងវិញ ហើយ​ចាប់ផ្តើម​ដំណើរការផលិតអាល់ប៊ុម​បណ្តើរៗ​។ តារាចម្រៀងរូបនេះនឹងវិលត្រឡប់​មក វិញនៅពេល​កិច្ចកា​រ​ទាំងអស់ ត្រូវ​បាន​រៀបចំ​ដោយប្រុងប្រយ័ត្ន​និង​ល្អឥតខ្ចោះ”។

            ការបង្ហាញមុខលើក​ចុងក្រោយរបស់ Rain ជា​តារា​ចម្រៀង​ធ្វើ​ឡើងកាល​ពី​ខែមករា​ឆ្នាំ​២០១៤ជាមួយនឹងបទ “Rain Effect”។ បច្ចុប្បន្ន Rain សម្តែងក្នុង​រឿង “Please Come Back Mister” របស់​ទូរទស្សន៍ SBS  ហើយ Rain ក៏​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ដំណើរ​សម្តែង​ជុំវិញ​ពិភព​លោកផងដែរ៕

adverise with khmeread

មតិយោបល់