លោក Mikel Arteta: Mesut Ozilមិនស្ថិតក្នុងការពិចារណាសម្រាប់ក្រុមជម្រើសដំបូង Arsenal ទេ

គ្រូបង្វឹកក្រុមArsenal លោក Mikel Artetaបានអះអាងថា ខ្សែបម្រើចាស់វស្សា Mesut Ozilមិនបានស្ថិតក្នុងការពិចារណាជ្រើសរើសសម្រាប់ក្រុមជម្រើសនោះទេ។

Ozilបានក្លាយជានិមិត្តរូបនៃការបែកបាក់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយអ្នកគាំទ្រក្រុម Arsenal ជាច្រើនជឿថា កីឡាកររូបនេះមិនស័ក្តិសមជាកីឡាករដែលមានតម្លៃខ្លួនខ្ពស់ជាងគេក្នុងក្លឹបនេះទេ។

អតីតកីឡាករជម្រើសជាតិអាល្លឺម៉ង់រូបនេះទទួលបានប្រាក់ឈ្នួល ៣៥០.០០០ផោនក្នុងមួយសប្តាហ៍ ប៉ុន្តែមិនទាន់បានលេងមួយនាទីនៅឡើយទេសម្រាប់ក្រុម Arsenal ចាប់តាំងពីសកម្មភាពបាល់ទាត់បានបន្តឡើងវិញ។

លោក Artetaបានលើកឡើងថា ការសម្រេចចិត្តបែបយុទ្ធសាស្ត្រនេះបានធ្វើឲ្យ​Ozilបន្តនៅក្រៅការប្រកួតរហូតដល់ពេលក្រុមនេះឈ្នះក្រុម Sheffield United ក្នុងការប្រកួតដណ្តើមពាន FA Cup ។

ប៉ុន្តែនៅពេលសួរថា តើប្រាក់ឈ្នួលរបស់Ozilអាចជះឥទ្ធិពលមិនល្អណាមួយឬយ៉ាងណាសម្រាប់ក្រុម លោក Arteta បានឆ្លើយតបថា "នោះគឺជាកិច្ចព្រមព្រៀងដែលកីឡាករនិងក្លឹបសប្បាយចិត្តនឹងធ្វើ ហើយវាមិនមែនជាអ្វីដែលអាចជាបញ្ហានោះទេ"៕

adverise with khmeread