Philippe Coutinho យល់ព្រមឲ្យកាត់ប្រាក់ឈ្នួលពាក់កណ្តាល ដើម្បីបន្តលេងនៅ Bayern Munich

កីឡាករ Philippe Coutinhoបានយល់ព្រមបន្ថយប្រាក់ឈ្នួលរបស់ខ្លួនពាក់កណ្តាល ដើម្បីបន្តនៅជាមួយក្លឹប Bayern Munich រហូតដល់ចប់រដូវកាល នេះបើតាមសេចក្តីរាយការណ៍។

កិច្ចសន្យាខ្ចីជើងរបស់កីឡាករប្រេស៊ីលរូបនេះគ្រោងនឹងចប់នៅដំណាច់ខែមិថុនានេះ ប៉ុន្តែយុទ្ធនាការរបស់ក្លឹប Bayern Munich មិនទាន់ចប់រហូតដល់ដំណាច់ខែសីហា។

នេះក៏ដោយសារតែការផ្អាកសកម្មភាពប្រកួតដោយសារតែវិបត្តិវីរុសកូរ៉ូណា ស្របពេលក្រុម Bayern Munich ត្រូវប្រកួតដណ្តើមពាន Bayern Munich និងការប្រកួតនៅក្របខណ្ឌ CL អំឡុងពីរខែក្រោយ។

នៅពេលនេះមានសេចក្តីរាយការណ៍ថា Coutinhoដែលរកបានចំណូល ២០០.០០០ ផោនក្នុងមួយសប្តាហ៍នោះបានព្រមព្រៀងទទួលយកការកាត់ប្រាក់ឈ្នួល៥០ភាគរយនៅពហុកីឡាដ្ឋាន Allianz Arena រហូតដល់យុទ្ធនាការបញ្ចប់។

Coutinhoមានការចូលរួមពីកីឡាករខ្ចីជើងផ្សេងទៀត Alvaro Odriozolaខ្ចីជើងពីក្លឹប Alvaro Odriozolaនិងកីឡាករ Ivan Perisicខ្ចីជើងពីក្លឹប Inter Milan ។ក្លឹប Bayern នៅមានជម្រើសក្នុងការផ្ទេរ Coutinho ក្នុងតម្លៃ ១០៨ លានផោននៅដំណាច់រដូវកាលនេះ។

ប៉ុន្តែសេចក្តីរាយការណ៍ថា ពួកគេមិនទំនងជាធ្វើបែបនេះទេ ស្របពេល Leroy Sane គ្រោងនឹងចាកចេញពី Man City មកចូលរួមជាមួយ៕

adverise with khmeread