ស្ត្រីចិនម្នាក់ទទួលដំណឹងតាមទូរស័ព្ទថាលទ្ធផលតេស្តកូវីដរបស់នាងវិជ្ជមាន ស្រែកយំពេញផ្សារទំនើប មនុស្សផ្អើលរត់ចេញពីផ្សារអស់រលីង

ផ្សារទំនើប Wanda Plaza ក្នុងសង្កាត់ Shijingshan នៃក្រុងប៉េកាំងត្រូវបានបិទ បន្ទាប់ពីអតិថិជនម្នាក់និយាយថា លទ្ធផលតេស្ដកូវីដ១៩របស់នាងគឺវិជ្ជមាន។ នាងបានទទួលលទ្ធផលតេស្ដរបស់នាងតាមរយៈទូរស័ព្ទ ខណៈកំពុងបរិភោគអាហារនៅភោជនីយដ្ឋានមួយក្នុងផ្សារទំនើប នេះបើយោងតាមសមាជិកបុគ្គលិកម្នាក់ប្រាប់ទៅ Global Times កាលពីថ្ងៃទី២កក្កដា។

ក្រោយទទួលបានដំណឹងនេះភ្លាមនាងបានស្រែកយំពេញផ្សារ បណ្តាលឱ្យគ្រប់គ្នាដែលស្តាប់ឮ នាំគ្នាដើរចេញពីផ្សារភ្លាមដើម្បីការពារកុំឱ្យឆ្លងដល់ខ្លួន។

អតិថិជនរូបនោះត្រូវបានដឹកទៅមន្ទីរពេទ្យ ហើយផ្សារទំនើបត្រូវបានបិទភ្លាមៗដើម្បីលាងសម្អាតមេរោគ។

បុគ្គលិកនៅទីនោះនិយាយថា "ហាងទាំងអស់ក្នុងផ្សារត្រូវបានបិទ ហើយយើងកំពុងរង់ចាំធ្វើតេស្ដរកមេរោគ"។

ពួកគេបានបន្ថែមថា លេខកូដសុខភាព QR របស់អតិថិជន និងសីតុណ្ហភាព គឺធម្មតា នៅពេលពិនិត្យមើលមុនពេលនាងចូលមកផ្សារទំនើប។

ផ្សារទំនើបដែលមានទីតាំងក្នុងទីក្រុងប៉េកាំងនេះ មានបីករណីហើយចាប់តាំងពីថ្ងៃទី១ កក្កដាមក៕

 

adverise with khmeread