គីម ជុងអ៊ុនអះអាងថា ការឆ្លើយតបរបស់កូរ៉េខាងជើងលើកូវីដ១៩ ជា "ជោគជ័យត្រចះត្រចង់"

មេដឹកនាំផ្ដាច់ការកូរ៉េខាងជើងលោកគីមជុងអ៊ុនបានកោតសរសើរនូវអ្វីដែលគាត់ពិពណ៌នាថា "ជោគជ័យត្រចះត្រចង់" របស់ប្រទេសគាត់ក្នុងការទប់ទល់ការរីករាលដាលវីរុសកូរ៉ូណា ប៉ុន្ដែគាត់ព្រមានថា អ្នកក្រោមបង្គាប់របស់គាត់ ដែលដកចេញវិធានការការពារឆាប់ពេកអាចជាការបំផ្លិចបំផ្លាញ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា លោកគីមបានប្រាប់ក្នុងការប្រជុំជាមួយអ្នកនយោបាយកំពូលៗថា ពួកគេបានបញ្ឈប់វីរុសប្រល័យលោកពីការធ្វើដំណើរចូលទៅក្នុងប្រទេសដែលបិទជិតនេះ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយកាលពីថ្ងៃសុក្រទី៣កក្កដាថា "យើងបានទប់ស្កាត់យ៉ាងហ្មត់ចត់ចំពោះវីរុសដ៏សាហាវនេះនិងរក្សាបានស្ថិរភាពក្នុងពេលប្រឆាំងនឹងជំងឺនេះ ទោះបីជាមានវិបត្ដិសុខភាពទូទាំងពិភពលោកក៏ដោយ"។

ទោះយ៉ាងណាលោកគីមក៏បានដាក់ទោសដល់មន្រ្តី ដែលជិះសេះលែងដៃផងដែរ ខណៈវិបត្តិសុខភាពពិភពលោកមិនទាន់ធូរស្រាលនៅឡើយ៕ ប្រភព៖ CNN 


 

adverise with khmeread