អូស្ត្រាលីបង្កើនការចំណាយយោធានិងទិញមីស៊ីលបាញ់បានឆ្ងាយៗ ខណៈកំពុងតានតឹងជាមួយចិន

អូស្រ្តាលីនិយាយថាខ្លួននឹងបង្កើនការចំណាយយោធាយ៉ាងខ្លាំងក្លា ហើយផ្តោតលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចំពេលមានភាពតានតឹងកើនឡើងរវាងសហរដ្ឋអាមេរិកនិងចិន។

នាយករដ្ឋមន្រ្តី ស្កុត ម៉ូរីសុន បានសន្យាផ្តល់ប្រាក់ចំនួន ២៧០ពាន់លានដុល្លារអូស្ត្រាលី (១៨៦ពាន់លានដុល្លារ) ដល់ថវិកាសព្វាវុធរបស់អូស្ត្រាលីក្នុងរយៈពេល ១០ឆ្នាំដែលជាការកើនឡើង ៤០ភាគរយ។

លោកបាននិយាយថា អូស្រ្តាលីនឹងទទួលបានមីស៊ីលរយៈចម្ងាយឆ្ងាយ និងសមត្ថភាពផ្សេងទៀតដើម្បី "រារាំង" ជម្លោះនាពេលអនាគត។

លោកបានបន្ថែមទៀតថា វាចាំបាច់ពីព្រោះតំបន់នេះគឺជា "ការផ្តោតសំខាន់លើការប្រណាំងប្រជែងអំណាចជាសកលនៃយុគសម័យរបស់យើង"។

លោក ម៉ូរីសុន បានលើកឡើងនូវឈ្មោះនៃភាពតានតឹងជាច្រើនរួមមានព្រំដែនរវាងឥណ្ឌានិងចិននិងជម្លោះលើសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។

ការចំណាយផ្នែកសព្វាវុធដ៏ធំនេះធ្វើឡើងក្រោយទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនរវាងអូស្រ្តាលី និងចិន ដែលគេមើលឃើញថាមានសភាពអាក្រក់បំផុតនៅក្នុងពេលប៉ុន្មានទសវត្សរ៍មកនេះ៕

adverise with khmeread