អាកាសយានដ្ឋានសុវណ្ណភូមិបង្ហាញប្រព័ន្ធធ្វើតេស្តរកកូវីដ១៩ចេញលទ្ធផលលឿនៗ

អាកាសយានដ្ឋានសុវណ្ណភូមិកាលពីថ្ងៃសុក្រទី៣កក្កដាបានបង្ហាញការធ្វើតេស្តរកកូវីដចេញលទ្ធផលលឿនៗ ដែលនឹងត្រូវផ្តល់ជូនសម្រាប់អ្នកធ្វើដំណើរមកពីក្រៅប្រទេស ដែលបច្ចុប្បន្នការហាមឃាត់រយៈពេល ៣ខែទៅលើភ្ញៀវទេសចរបរទេសត្រូវបានដកចេញដោយអន្លើរ។

រាល់ជនបរទេសទាំងអស់ លើកលែងតែអ្នកដែលមានការអនុញ្ញាតការងារ ត្រូវបានហាមឃាត់ចាប់តាំងពីខែមីនា ប៉ុន្តែបន្ទាប់ពីរយៈពេលជាង ៥ សប្តាហ៍ដោយមិនមានការឆ្លងមេរោគក្នុងសហគមន៍ ប្រទេសនេះកំពុងត្រៀមអនុញ្ញាតឱ្យជនបរទេសក្នុងក្រុមមួយចំនួនអាចធ្វើដំណើរមកទឹកដីខ្លួនបាន។

អ្នកធ្វើដំណើរផ្នែកជំនួញ អ្នកការទូត និងភ្ញៀវរដ្ឋាភិបាល ដែលស្នាក់នៅតិចជាង ១៤ថ្ងៃត្រូវបានគេចាត់ទុកថាជា "ភ្ញៀវចេញចូលលឿនៗ" ដែលនឹងត្រូវធ្វើតេស្តរកវីរុសនៅអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់របស់ប្រទេសនេះ ដើម្បីធានាថាពួកគេគ្មានការឆ្លងមេរោគមុនពេលចូលប្រទេសខ្លួន។

ការសាកល្បងនៅអាកាសយានដ្ឋាន ដែលមានតម្លៃ ៣.០០០បាត គឺជាតម្រូវការមួយសម្រាប់អ្នកធ្វើដំណើរដើរហើរក្នុងរយៈពេលខ្លី ដោយមិនចាំបាច់ចំណាយរយៈពេលនៅដាច់ដោយឡែក ១៤ថ្ងៃ។

ជនបរទេសប្រមាណ ១៧០០នាក់បានដាក់ពាក្យស្នើសុំសេវាកម្មសុខភាពនៅប្រទេសថៃ ដូចជាការវះកាត់កែសម្ផស្ស ឬការព្យាបាលការបន្តពូជ បន្ទាប់ពីការហាមឃាត់ទេសចរណ៍វេជ្ជសាស្រ្តត្រូវបានលើកក្នុងខែនេះ។ នេះយោងតាមសម្តីរបស់លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពកូវីដ១៩។

ក្រុមប្រឹក្សាទេសចរណ៍ថៃប៉ាន់ប្រមាណថា នៅពេលដែលជំងឺរាតត្បាតនេះវាយប្រហារទៅលើវិស័យទេសចរណ៍ គេរំពឹងថាប្រទេសនេះនឹងទាក់ទាញភ្ញៀវទេសចរបរទេសបាន ៨លាននាក់នៅឆ្នាំនេះ ពោលគឺធ្លាក់ចុះ ៨០ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន ទោះបីវិស័យនេះរំពឹងថានឹងងើបឡើងវិញនៅឆ្នាំ២០២១ក៏ដោយ។

ឆ្នាំមុន ការចំណាយមិនធ្លាប់មានពីមុនមកដោយភ្ញៀវទេសចរ ៣៩,៨ លាននាក់រ៉ាប់រងចំពោះ GDP ប្រហែល ១១ ភាគរយ៕

 

adverise with khmeread