ផ្ទុះរោងចក្រផាវនៅតួកគីស្លាប់២របួសជាង៨០នាក់

រោងចក្រផាវមួយកន្លែងបានផ្ទុះឆេះ ដោយសម្លាប់មនុស្ស ២នាក់ របួសជាង ៨០នាក់ និងមនុស្សច្រើនទៀតជាប់នៅខាងក្នុងរោងចក្រនោះ។ នេះបើយោងតាមវេបសាយដេលីមែលចេញផ្សាយកាលពីថ្ងៃទី៣ កក្កដា។

វីដេអូបង្ហាញផ្សែងហុយចេញពីរោងចក្រ ដែលមានមនុស្ស ១៨៩នាក់ធ្វើការនៅកន្លែងនោះ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលតួកគីលោកវេជ្ជបណ្ឌិត Fahrettin Koca បានបញ្ជាក់ថា មនុស្សពីរនាក់បានស្លាប់ដោយសង្ស័យថាផ្ទុះហ្គាសក្នុងរោងចក្រដែលស្ថិតខាងក្រៅនៅទីក្រុង Henkek ខេត្ត Sakarya ។

ឧទ្ធម្ភាគចក្រ ២ គ្រឿងនិងយន្តហោះពន្លត់អគ្គីភ័យមួយគ្រឿងកំពុងធ្វើការ ដើម្បីគ្រប់គ្រងស្ថានការណ៍៕

 

adverise with khmeread