adverise with khmeread 1 3 1 e1453978401770

ស្ទះ​ថាមពល​លំហូរ​ចូល​នៃ​លុយ​មែន​ទេ​? នេះ​គឺជា​ក្បួន​ហៅ​ទ្រព្យសម្បត្តិ​ចូល​ផ្ទះ​តាមបែប​សាសនា​ហិណ្ឌូ​និង​ព្រះពុទ្ធ​!

​    ​សព្វថ្ងៃ មនុស្ស​ជាច្រើន​បាន​ជួបនឹង​បញ្ហា​លុយកាក់ ទោះបី​ពួកគេ​ខំប្រឹង​ធ្វើការ ប៉ុន្តែ​នៅតែ​រកលុយ​ចាយ​មិន​គ្រប់គ្រាន់​។ សព្វថ្ងៃ​លោកអ្នក​កំពុង​ជួប​ការលំបាក​ខាង​ហិរញ្ញវត្ថុ​មែន​ទេ​? បញ្ហា​នេះ​កើតឡើង​ប្រហែល​ដោយសារ​មកពី​កត្តា​ថាមពល​លំហូរ​លុយ​ចូល​របស់​លុយ​ក៏​ថា​បាន​។

​    ​បញ្ហា​លុយកាក់​អាច​បណ្តាលមកពី​ការស្ទះ និង​អស្ថេរភាព​នៃ​លំហូរ​ចូល​ថាមពល​របស់​លុយ​។

​    ​ដើម្បីឱ្យ​លំហូរ​នេះ​មាន​ស្ថេរភាព លោកអ្នក​គួរ​អនុវត្តតាម​ក្បួន​សាសនា​ហិណ្ឌូ​និង​ព្រះពុទ្ធ​ហៅថា Mudra សាកមើល​។

​    ​ក្នុង​សាសនាព្រះពុទ្ធ និង​ហិណ្ឌូ វិធី​នេះ​ត្រូវបាន​ប្រើប្រាស់​រាប់​សតវត្ស​រ៍ម​ក​ហើយៗ ឥឡូវ​នៅ​បណ្តា​ប្រទេស​ជឿ​លើ​សាសនា​ទាំងពីរ ជាពិសេស​ហិណ្ឌូ បាន​កំពុង​ប្រើប្រាស់​វា​យ៉ាង​ផុសផុល​។ ប្រសិទ្ធភាព​របស់​វា​គឺ​ពិតជា​មិនគួរ​ឱ្យ​ជឿ​!

​    ​លោកអ្នក​គួរ​អនុវត្តតាម​វិធី​ហៅថា Mudra ដែល​នឹង​ជួយ​កែសម្រួល​ថាមពល​កំណើន​លុយ​នេះ​ឡើងវិញ​។

​    ​ក្បួន Mudra ជួយ​ធានា​ឱ្យ​លំហូរ​ថាមពល​នេះ​មាន​ស្ថេរភាព ប៉ុន្តែ​មិនមែន​បានន័យថា​លុយ​នឹង​ធ្លាក់ចុះ​ពីលើ​មេឃ​នោះឡើយ​។ ចំណូល​នឹង​ហូរ​ចូល​មិនចេះ​ដាច់ តាម​តម្រូវ​ការដែល​លោកអ្នក​ចង់បាន​។ លុយ​នេះ​នឹងមិន​ច្រើនពេក តែ​ក៏​មិន​តិចពេក​នោះដែរ គឺ​ល្មម​ធ្វើឱ្យ​លោកអ្នក​មាន​ភាព​ចម្រុងចម្រើន​ដូច​គេ​ដូច​ឯង​។ លុយ​នឹង​មិនចេះ​ខ្វះ​ទេ តាមរយៈ​ការអនុវត្ត​ក្បួន​មួយ​នេះ​។

​    ​* តើ​ត្រូវ​អនុវត្តតាម​ក្បួន Mudra ដោយ​របៀប​ណា​?
​    ​- ដាក់​ដៃ​នៅ​ចំ​ពីមុខ បែរ​បាតដៃ​សំដៅ​មករក​មុខ​របស់លោក​អ្នក​។ បញ្ឈរ​ម្រាមដៃ​ទាំងអស់ ដោយ​ផ្គុំ​ម្រាមដៃ​ទាំងអស់​ឱ្យនៅ​ក្បែរៗ​គ្នា​។
​    ​- ដាក់​ម្រាមដៃ​មេ ម្រាមដៃ​ចង្អុល និង​ម្រាមដៃ​កណ្តាល​ផ្គុំ​ចូលគ្នា​នៅ​ដៃ​ទាំងសងខាង​។
​    ​- បិទ​ភ្នែក​។ អង្គុយ​សម្រាក​ឱ្យ​ស្រួល និង​សម្លឹងមើល​អ្វីដែល​ឃើញ​ក្នុង​ចិត្ត ហើយ​ដកដង្ហើម​ចុះឡើង​ឱ្យ​វែងៗ​។
​    ​- ធ្វើ​សមាធិ និង​ផ្តោត​ភ្នែក​ទៅលើ​ចន្លោះ​ចិញ្ចើម ដែលជា​កន្លែង​ប្រមូលផ្តុំ​ថាមពល​។​
​    ​- ធ្វើតាម​ក្បួន​នេះ​មួយថ្ងៃ ២ ដង សម្រាប់​រយៈពេល ២-៣ នាទី​។ ពេលវេលា​ល្អ​គឺ​ព្រឹក និង​ល្ងាច​។
​    ​- ក្បួន​ហៅ​ទ្រព្យសម្បត្តិ​តាមបែប​សាសនាព្រះពុទ្ធ និង​ហិណ្ឌូ​នេះ​ប្រើ​បាន​សម្រាប់​មនុស្ស​គ្រប់រូប ដែល​ចង់​លើករាសី​ផ្នែក​ហិរញ្ញវត្ថុ​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

មតិយោបល់