ភ្លៀងខ្លាំងបង្កជំនន់និងបំណាក់ដីនៅជប៉ុន

អាជ្ញាធរនៅផ្នែកខ្លះនៃកោះ Kyushu ភាគនិរតីនៃប្រទេសជប៉ុនបានចេញបទបញ្ជាឱ្យជម្លៀសប្រជាជន បន្ទាប់ពីមានរបាយការណ៍អំពីការរអិលបាក់ដីនិងទឹកជំនន់។ នេះយោងតាមទូរទស្សន៍ NHK ផ្សាយនៅព្រឹកថ្ងៃសៅរ៍ទី៤កក្កដានេះ។

ផ្ទះជាច្រើនត្រូវបានជន់លិចនៅទីប្រជុំជន Ashikita និងទីប្រជុំជន Tsunagi នៃខេត្ត Kumamoto ។

នៅទីប្រជុំជន Ashikita ស្ត្រីអាយុខ្ទង់ ៨០ ឆ្នាំម្នាក់ត្រូវបានគេរាយការណ៍ថាបានកប់នៅក្រោមភក់កាលពីព្រឹកថ្ងៃសៅរ៍។ ក្រោយមកស្ត្រីនោះត្រូវបានជួយសង្គ្រោះ។

អាជ្ញាធរនិយាយថាទឹកទន្លេ Kuma នៅក្នុងភូមិ Kuma ដែលស្ថិតនៅក្នុងខេត្ត កំពុងហៀរហួសមាត់ច្រាំង។

ការរអិលបាក់ដីជាច្រើនកន្លែងត្រូវបានរាយការណ៍នៅក្នុងខេត្ត Kagoshima៕ ប្រភព៖ NHK

adverise with khmeread