បាតុភូតដ៏កម្រមួយត្រូវបានគេពិពណ៌នាថា "ពពកឥន្ធធនូ" ត្រូវបានគេប្រទះឃើញលើទីក្រុងតូក្យូ និងរូបភាពនេះល្បីពេញបណ្ដាញសង្គមជប៉ុន។
នៅថ្ងៃទី២៦ មិថុនា ពពកមានពណ៌ឥន្ធធនូបានអណ្ដែតខ្លួនលើទីក្រុងតូក្យូ ត្រូវបានគេចែករំលែកពេញបណ្ដាញសង្គម។ តាមពាក្យចចាមអារ៉ាមថា ពពកដែលមានពណ៌ចម្រុះបែបនេះ គឺជាបាតុភូតិមួយហៅថា ICE HALO បានន័យថាពពកកៀកទៅនឹងឥន្ធធនូ។
រូបភាពនេះបានទាក់ទាញចំណាប់អារម្មណ៍ប្រជាជនជប៉ុន ហើយវាក៏ត្រូវបានគេប្រទះឃើញនៅផ្នែកខ្លះក្នុងពិភពលោកដូចជាសហរដ្ឋអាមេរិកជាដើម៕
