ឆ្លងចរន្តអគ្គីសនី​ឆេះការដ្ឋានសំណង់​ភោជនីយដ្ឋាន​មួយដែលកំពុងសាងសង់

ភ្នំពេញ ៖ ការដ្ឋានសំណង់ភោជនីយដ្ឋាន​មួយកន្លែងដែលកំពុងសាងសង់ត្រូវបានអគ្គីភ័យឆាបឆេះកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ផ្ទះលេខ៤០ ផ្លូវ២៧៦ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ 

ប្រភពព័ត៌មានបឋមបានឱ្យដឹងថា មុនពេលកើតហេតុ ការដ្ឋានមួយនេះ បានដំណើរការសាងសង់ជាធម្មតា ដោយមានរៀបចំបំពាក់ដេគ័រផ្សេងៗ ព្រោះគម្រោងភោជនីយដ្ឋានទំនើបនេះសាងសង់បានប្រហែល៨០ភាគរយហើយ។ លុះដល់វេលាកើតហេតុ ខណៈជាងកំពុងសម្រាក គេក៏ឃើញផ្សែង ហុយខ្មួលខ្មាញ់ចេញពីទីតាំងជាន់ទី១ក៏នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនទៅបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបាន ក៏បានរាយការណ៍ទៅសមត្ថកិច្ចចុះជួយអន្តរាគមន៍តែម្ដង។

សមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤ឡាន ដោយខូចខាតសម្ភារៈមួយចំនួននៅជាន់ទី១​ទាំងស្រុង​ តែពុំបណ្តាលឱ្យឆេះរាលដាល ដល់អ្នកក្បែរខាងឡើយ។ ចំពោះមូលហេតុគឺបណ្តាលមកពី ឆ្លងចរន្តអគ្គីសនី​៕

adverise with khmeread