adverise with khmeread News 5 1459416304 600x450

ព្រះអង្គម្ចាស់​វី​លលៀម និង​ព្រះ​នាង​ខាត់​ធឺ​រី​ន​គ្រោង​យាង​ជួប​ដោយផ្ទាល់​ជាមួយ​តារា​បូលីវូដ​ល្បីៗ​

​    ​ព្រះអង្គម្ចាស់​វី​លលៀម និង​ព្រះ​នាង​ខាត់​ធឺ​រី​ន​នឹង​រៀបចំ​ព្រះ​រាជពិធី​លាង​សាយភោជន៍​ដ៏​ធំ​សម្បើម​មួយ​នៅក្នុង​ទីក្រុង​មុំ​បៃ​នៅ​ថ្ងៃទី ១០ ខែមេសា ឆ្នាំ​២០១៦ ខាងមុខនេះ ហើយ​ទ្រង់​ទាំងពីរ​អង្គ​នឹង​កោះអញ្ជើញ​តារា​បូលីវូដ​ល្បីៗ​ជាច្រើន​នាក់​ឱ្យ​ចូលរួម​ផងដែរ​។ ភ្ញៀវ​បូលីវូដ​ល្បីៗ​លេចធ្លោ​បំផុត​អាចមាន​លោក Shah Rukh Khan, នាង Sonam Kapoor, លោក Arjun Kapoor និង​លោក Ranveer Singh​។ រៀបចំ​ដោយ​បេស​កក​ជន​ការទូត​អង់គ្លេស​សហការ​ជាមួយ​អង្គការ The British Asian Trust អង្គការ​សប្បុរសធម៌​មួយ​នេះ​នឹង​រៃអង្គាស​លុយ​សម្រាប់​អង្គការ​សប្បុរសធម៌​បី​ផ្សេងទៀត​ដូចជា អង្គការ Magic Bus, Doorstep និង Childline​។ ទ្រង់​ទាំងពីរ​ព្រះអង្គ​បន្ទាប់មក​នឹង​យាង​ទៅកាន់​ប្រទេស​ប៊ូ​តង់ មុនពេល​ឈប់​សំចត​នៅ​ទីក្រុង​ដេលី​៕

លោក Shah Rukh Khan

 

នាង Sonam Kapoor

 

លោក Arjun Kapoor

 

លោក Ranveer Singh

adverise with khmeread
ប្រភព៖ filmfare

អ្នកនឹងចូលចិត្ត

មតិយោបល់