បុរសម្នាក់ឆក់យកកណ្ដុរភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯង

កណ្តាល​ ៖​ មានករណីឆក់ចរន្តអគ្គិសនីបណ្ដាលឱ្យស្លាប់​ ខណៈឆក់យកកណ្ដុរកើត‌ហេតុ‌ថ្ងៃ‌ទី០៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១២ និង១២នាទី អធ្រាត្រនៅចំណុចក្នុងដីចម្ការបន្លែស្ថិតនៅភូមិព្រែកថ្មី ទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ស៊ុន គុន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ មានទីលំនៅភូមិទួលសូភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ វត្ថុតាងចាប់យកអាគុយចំនួន០១គ្រឿងម៉ាកស្តារធើ (STARTER) ពណ៌ខ្មៅ កម្លាំង៧០អំពែរ, អាំងវែកទ័រកែច្នៃ (ដុំឆក់) ចំនួន០១គ្រឿង និងខ្សែលួសចំនួន០១ខ្សែ មានប្រវែង២០០ម៉ែត្រ។

ប៉ូលិសបន្តថា​ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងជាង១២យប់ជនរងគ្រោះ ស៊ុន គុន បានមកដេកចាំបន្លែនឹងឆក់កណ្តុរនៅចំការបន្លែដែរ ស្ថិតនៅចុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

លុះដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១២ និង១២នាទីអធ្រាត្រកូនប្រុសរបស់ឈ្មោះ គុន ឈុនលី មកតាមរកឪពុកមកហូបបាយបានទៅដល់កន្លែងដែរឪពុកដេកចាំឆក់កណ្តុរក៏បានប្រទះឃើញឪពុកឈ្មោះ ស៊ុន គុន ដេកស្លាប់ដោយឆក់ខ្សែលួសរបស់ខ្លួន ដែលបានរាយដាក់ឆក់កណ្ដុរនៅដីចំការបន្លែរបស់ខ្លួន។

បន្ទាប់មកក៏រាយការណ៍មកសមត្ថកិច្ចបន្ទាប់ពីទទួលបានព័ត៌មានភ្លាម  កម្លាំងប៉ុស្តិ៍ទឹកវិល បានធ្វើការសហការជាមួយជំនាញផ្នែកពិនិត្យកន្លែងកើតហេតុ ស្រុកគ្រូពេទ្យមណ្ឌលសុខភាពឃុំ និងក្រុមប្រឹក្សាឃុំលោកមេភូមិ និងក្រុមគ្រួសារសពបានធ្វើការពិនិត្យសាកសព។

ប៉ូលិសបានការសន្និដ្ឋានថា​ ជនរងគ្រោះឈ្មោះ ស៊ុន គុន បានស្លាប់ដោយសារឆក់ចរន្តអគិសនី (ឆក់កណ្តុរ) ពិតមែន។ សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread