Pierre EmerickAubameyang ទាមទារកិច្ចសន្យាបីឆ្នាំបន្ថែមនិងប្រាក់ឈ្នួល ២៥០.០០០ផោនក្នុងមួយសប្តាហ៍

        តាម​ព័ត៌មានថា ខ្សែប្រយុទ្ធ Pierre EmerickAubameyangបានទាមទារកិច្ច​សន្យា​លេងបីឆ្នាំទៀត និង​ប្រាក់​ឈ្នួល​ប្រហែល ២៥០.០០០​ផោន​ក្នុងមួយសប្តាហ៍​ ដើម្បី​នៅជាមួយក្លឹបArsenal បន្តទៀត។

        Aubameyang នៅសល់កិច្ច​សន្យា​មិនដល់មួយឆ្នាំទៀតទេ ហើយ​គ្រូបង្វឹកMikel Artetaមានសង្ឃឹមថា កីឡាករ​វ័យ​៣១​ឆ្នាំរូបនេះ​នឹងបន្តនៅជាមួយ​ក្លឹប​នេះ​ទៀត។ ទោះបីជា​យ៉ាងណា Aubameyang មាន​កម្លាំងគ្រប់គ្រាន់​ក្នុងការ​ចរចា​ ដោយ​សារតែកីឡាករ​រូបនេះធ្វើ​បាន​ល្អ​ចាប់តាំងពីចូលរួម​ជាមួយ​ក្រុម Arsenal កាល​ពីឆ្នាំ​២០១៨។

Aubameyangបានជួយ​ឲ្យ​ក្រុម Arsenal ឈ្នះ​ក្រុម Norwich នៅ​សប្តាហ៍​នេះ ហើយ​រកបាន​២២គ្រាប់​ក្នុង​៣៦ប្រកួត​នៅរដូវកាល​នេះ។កីឡាករ​សញ្ជាតិ​ហ្គាបុង​រូបនេះ​បច្ចុប្បន្នរកបាន​២០០.០០០​ផោន​ក្នុងមួយសប្តាហ៍ ហើយនៅពេលនេះ ក្លឹប Real Madrid និង​ Barcelona កំពុង​ចាប់អារម្មណ៍ ស្របបេលដែលមានពាក្យចរចាមអារ៉ាម​ថា ក្លឹប Juventus និងក្លឹប Inter Milan ក៏ចាប់អារម្មណ៍លើ​កីឡាករ​រូបនេះផងដែរ៕

adverise with khmeread