Chelsea ចូលរួមប្រជែងផ្ទេរយកខ្សែការពារ Pau Torres របស់ក្លឹប Villarreal

        ក្លឹបតោខៀវChelsea ស្ថិតក្នុងចំណោម​ក្លឹបមួយចំនួន​នៅតំបន់អឺរ៉ុប​ដែលតាម​ឃ្លាំមើល​របស់កីឡាករ​ Pau Torres របស់​ក្លឹប Villarreal ។ខ្សែការពារកណ្តាល​វ័យ​២៣​ឆ្នាំរូបនេះទទួលបាន​ការ​ចាប់អារម្មណ៍​ទូទាំងតំបន់អឺរ៉ុប​ អំឡុង​ពេល​លេងរដូវកាលដំបូងនៅ​ក្របខណ្ឌ La Liga។ ក្លឹបមួយចំនួន​រួម​ទាំង​ក្លឹប Manchester ទាំងពីរ ក្លឹប Arsenal និង​ Barcelona ផងដែរត្រូវ​បាន​ភ្ជាប់ទៅនឹងកិច្ច​ព្រមព្រៀង​ផ្ទេរ​​​ Torres ​នៅមុន​រដូវក្តៅនេះ។

        Torres មាន​លក្ខខណ្ឌទិញផ្តាច់ប្រហែល​៤៥លាន​ផោន​ក្នុងកិច្ច​សន្យា​ ហើយ​​នៅសល់​កិច្ចសន្យាលេង៣ឆ្នាំ​ទៀត។ ក្រុម Villarreal ត្រូវតែបញ្ចុះតម្លៃ​ ប្រសិនបើ​ចង់​លក់​ Torres ចេញ​នៅប៉ុន្មាន​ខែខាងមុខនេះ៕

adverise with khmeread