Chelsea បើកការចរចាជាមួយ Willianឡើងវិញ

        តាមព័ត៌មានថា ក្លឹប Chelsea បាន​បើកការ​ចរចា​ ដើម្បី​រក្សាទុកកីឡាករ Willianបន្ទាប់ពី​កីឡាករ​រូបនេះបានបដិសេធសំណើពីក្លឹបចិន។ទោះបីជា​យ៉ាងណា តាម​ព័ត៌មានថា ក្លឹប Chelsea ស្ថិតក្នុងជំហរ​ច្បាស់លាស់ថា ខ្លួន​នឹងមិនផ្តល់កិច្ចសន្យា​ដល់ Willian លើសពី​ពីរ​ឆ្នាំទេ។

កីឡាករសញ្ជាតិប្រេស៊ីល​រូបនេះ​បាន​បញ្ជាក់ច្បាស់​ហើយ​ថា ខ្លួន​ចង់បាន​កិច្ច​ព្រមព្រៀង​លេង​បីឆ្នាំទៀត ហើយថា ខ្លួន​ចង់​បន្ត​លេងនៅ​អង់គ្លេស។​ វាអាចថា កីឡាករ​រូបនេះ​នឹងបន្តនៅ​ជាមួយ​ក្លឹប​ Chelsea ​ឬអាចនឹងចាកចេញទៅកន្លែងផ្សេង។

        Willian ដែល​ត្រូវ​បាន​ភ្ជាប់ទៅនឹង​កិច្ច​ព្រមព្រៀងផ្ទេរ​មក​ក្លឹប Spurs និង​ក្លឹប Arsenal នោះ ធ្វើ​បាន​ល្អ ចាប់តាំងពីវិលត្រឡប់​មក​កាន់ការប្រកួតឡើងវិញ​ ដោយ​បង្ហាញ​មុខ​បីប្រកួត​និង​ជួយបង្កើត​ឱកាស​រកបាន​៣គ្រាប់។

        អ្នកចាត់ការលោកFrank Lampard បាននិយាយថា “​យើងកំពុង​ពិភាក្សាជាមួយ​នឹង​កីឡាករនិង​ Willian ជាពិសេសយើងបាន​និយាយជាមួយគាត់ហើយ។ ខ្ញុំតែងតែមានទំនុកចិត្ត​ថា កីឡាករ​ទាំងពីរនឹង​បន្តលេងជាមួយយើង​ទៀត”៕

adverise with khmeread