ស្ត្រីរុស្ស៊ីម្នាក់ហាមកូនស្រីមិនឱ្យចេញពីផ្ទះ ២៦ ឆ្នាំ ដោយសារភ័យខ្លាចពិភពលោកដ៏ឃោរឃៅ

រុស្ស៊ីរាយការណ៍ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៃស្ដ្រីវ័យ ៤២ឆ្នាំម្នាក់មិនដែលឈានជើងចេញក្រៅផ្ទះសូម្បីមួយជំហានអស់រយៈពេល ២៦ឆ្នាំ បើទោះមានសុខភាពល្អក៏ដោយ ដោយសារតែម្ដាយរបស់នាងមិនអនុញ្ញាតឱ្យចេញក្រៅ។

រហូតមកដល់ខែកក្កដានេះ ស្ដ្រីឈ្មោះ Nadezhda Bushueva មិនបានចេញពីផ្ទះសោះក្នុងភូមិ Arefinsky ចាប់តាំងពីនាងមានអាយុ ១៦ឆ្នាំមក។ មូលហេតុតែមួយគត់ ដែលនាងសម្រេចចិត្តចេញក្រៅផ្ទះ គឺដោយសារម្ដាយនាងឈ្មោះ Tatyana បានធ្លាក់ខ្លួនឈឺ និងត្រូវការទៅមន្ទីរពេទ្យ។ ជាលើកដំបូងក្នុងរយៈពេល ២៦ឆ្នាំ នាងមិនស្ដាប់ម្ដាយខ្លួន ដែលរក្សានាងពីហ្វូងមនុស្សដើម្បីការពារពីគ្រោះថ្នាក់នៃពិភពលោកឃោរឃៅខាងក្រៅ។ Nadezhda មិនបានងូតទឹកអស់រយៈពេល ១២ឆ្នាំ ខណៈដែលសក់នាងឡើងក្ដាំងពេញក្បាល និងមិនបានដូរសម្លៀកបំពាក់អស់រយៈពេលជាយូរមកហើយ។ ដោយបែបនេះហើយ នាងនិយាយថា នាងមិនត្រូវការនរណាជួយឡើយ។

យោងតាមអ្នកជិតខាង លោកស្រី Tatyana ការពារកូនស្រីរបស់គាត់ខ្លាំងណាស់ ប៉ុន្ដែអ្វីៗត្រូវបាត់បង់ម្ចាស់ការ នៅពេលស្ដ្រីជាម្ដាយចូលនិវត្តន៍។ Nadezhda ទើបតែរៀនបានត្រឹមថ្នាក់ទី ៨ ប៉ុណ្ណោះ នៅពេលម្ដាយនាងចាប់ផ្ដើមលែងឱ្យចេញក្រៅជាមួយនឹងពួកកំលោះក្នុងភូមិ និងប៉ុន្មានឆ្នាំក្រោយមកពួកគេនៅតែក្នុងកន្លែងចង្អៀតប៉ុណ្ណោះ។ Nadezhda មិនទៅសាលាទៀតឡើយ និងម្ដាយនាងបដិសេធមនុស្សគ្រប់គ្នា ដែលព្យាយាមជ្រៀតជ្រែករឿងគ្រួសារលោកស្រី និងប្រាប់អ្នកទាំងនោះឱ្យខ្វល់តែរឿងខ្លួនឯងទៅ។

ហើយគ្មាននរណាដឹងថាតើកូនស្រីរបស់ស្ដ្រីនោះព្រមទទួលយកជីវិតរស់នៅបែបនេះដោយរបៀបណាទេ។ បើទោះជាមានជំនួយពីខាងក្រៅ ក្នុងការស្វែងរកការងារ និងលិខិតឆ្លងដែនជូននាង នាង​ Nadezhda ហាក់បីដូចជាមិនកែទម្លាប់នៅតែក្នុងផ្ទះនោះទេ។

លោកស្រី Larisa Mikheeva ប្រធានផ្នែកសេវាសន្តិសុខសង្គមនៃស្រុក Vachsky បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA Novosty ថា "នាងមិនពិការទេ ហើយនាងក៏មិនមានជំងឺ​ផ្លូវចិត្តដែរ។ នាងនៅក្រមុំ នាងគ្រាន់តែរស់ជាមួយម្ដាយ និងប្រើជីវិតរស់នៅបែបនេះប៉ុណ្ណោះ។ មនុស្សម្នាក់ត្រូវតែយល់ព្រមទទួលយកសេវាកម្មខ្លះដោយស្ម័គ្រចិត្ត។ ប្រសិនបើពួកគេមិនមានសមត្ថភាពផ្លូវចិត្តក្នុងការសម្រេចចិត្តទេ យើងក៏មិនអាចបង្ខំពួកគេដោយស្របច្បាប់បានដែរ"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត