និស្សិតស្រីម្នាក់បាត់បង់ការងារនៅក្រុមហ៊ុនក្នុងក្តីសុបិនរបស់នាងបែរជាបន្ទោសអ្នកគាំទ្រាំទាក់ទងនឹងវីដេអូ TikTok មួយ

និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Harvard មួយរូប ដែលល្បីល្បាញយ៉ាងខ្លាំងសម្រាប់សម្តី ដែលនាងនិយាយថានឹង "ចាក់" នរណាម្នាក់ដែលប្រាប់នាងថា "ជីវិតទាំងអស់សុទ្ធតែសំខាន់" នៅក្នុងវីដេអូ TikTok មួយ បានត្រឡប់ទៅកាន់បណ្តាញសង្គមនេះម្តងទៀតទាំងទឹកភ្នែកដើម្បីបង្ហើបឱ្យគ្រប់គ្នាដឹងថា នាងត្រូវគេបណ្តេញចេញពីការងារក្នុងក្តីសុបិនរបស់នាងនៅឯក្រុមហ៊ុនពហុជំនាញយក្ស Deloitte។

នាង Claira Janover ដែលបានបញ្ចប់ការសិក្សារបស់នាងនៅក្នុងខែឧសភាជាមួយសញ្ញាបត្ររដ្ឋាភិបាល និងចិត្តវិទ្យា បានបង្ហោះវីដេអូ TikTok មួយក្នុងសប្តាហ៍នេះ ដែលនាងនិយាយទាំងកំហឹងថា "មនុស្សនៅជិតខ្ញុំ ដែលក្លាហានហ៊ានប្រាប់ខ្ញុំថា ជីវិតទាំងអស់សុទ្ធតែសំខាន់... ខ្ញុំនឹងចាក់អ្នក។ ខ្ញុំនឹងចាក់អ្នក ហើយខណៈដែលអ្នកកំពុងហូរឈាម ខ្ញុំនឹងបង្ហាញអ្នកនូវក្រដាសដែលចាក់រយះមួយ ហើយនិយាយថា ក្រដាស់រយះរបស់ខ្ញុំក៏សំខាន់ដូចគ្នា"។ 

វីដេអូនេះល្បីល្បាញយ៉ាងឆាប់រហ័ស ហើយអ្នករិះគន់ជាច្រើនបានអំពាវនាវឱ្យនាងត្រូវគេបណ្តេញចេញពីការងារដោយសារតែវីដេអូនេះ។

នៅយប់ថ្ងៃពុធ នាង Janover បានវិលត្រឡប់ទៅបណ្តាញសង្គមនេះវិញ ដើម្បីស្តីបន្ទោសអ្នកគាំទ្រលោក ត្រាំ ថាបាន "ឆក់យក" ការងាររបស់នាងចេញពីនាង។

នាងបាននិយាយនៅក្នុងវីដេអូថា "ខ្ញុំដឹងនេះគឺជាអ្វីដែលអ្នកគាំទ្រត្រាំចង់បាន ដោយសារតែខ្ញុំឈរនៅខាងចលនា Black Lives Matter ដោយដាក់ខ្លួនឯងនៅលើអនឡាញត្រូវបានឃើញដោយមនុស្សរាប់លាននាក់។ ការងារដែលខ្ញុំតស៊ូយ៉ាងខ្លាំងដើម្បីទទួលបាន ហើយមានន័យធំធេងបំផុតសម្រាប់ខ្ញុំ គ្រាន់តែតេហៅខ្ញុំ និងបណ្តេញខ្ញុំចេញដោយសារតែអ្វីគ្រប់យ៉ាង។​ ខ្ញុំមិនដឹងថាតើគ្រប់គ្នាបានឃើញ ប៉ុន្តែវីដេអូ Black Lives Matter របស់ខ្ញុំកំពុងចរាចគ្រប់ទិសទី វាត្រូវបានពួកអភិរក្សនិយមយកទៅចែកចាយ ហើយមនុស្សបានទាមទាមឱ្យគេបណ្តេញចេញពីការងារ ដែលខ្ញុំទើបតែទទួលបាន ដែលខ្ញុំខិតខំយ៉ាងខ្លាំងដើម្បីទទួលបាន។ ខ្ញុំនឹងមិនឈប់និយាយ និងការពារចលនា Black Lives Matter។ អ្នកមិនអាចឆក់យកស្មារតី និងការលះបង់របស់ខ្ញុំសម្រាប់សិទ្ធិមនុស្សបានទេ"។

នៅក្នុងវីដេអូទី២ នាងបានយំយ៉ាងខ្លាំងដោយនិយាយថា " អ្នកគាំទ្រ ត្រាំ បានយកការងាររបស់ខ្ញុំចេញពីខ្ញុំ"។

បន្ទាប់មកនាងបានចោទប្រកាន់ក្រុមហ៊ុន Deloitte ថាជាពួកកម្សាក ហើយនិយាយថា នាងនឹងក្លាយជា "ការផ្លាស់ប្តូរដែលមិនអាចកាត់ផ្តាច់បាននៅក្នុងពិភពលោក"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត