ស្ទើរមិនគួរឱ្យជឿ! ភាពយន្តបារាំងតាំងពីឆ្នាំ ១៩៤៧ ទស្សន៍ទាយដឹងអំពីអនាគតស្មាតហ្វូន អេក្រង់ឆ្លាតនៅក្នុងរថយន្ត និងមនុស្ស Hologram

មនុស្សកាន់ឧបករណ៍មានអេក្រង់នៅនឹងដៃក្នុងហាងកាហ្វេមួយ និងរថយន្តបើកបរបំពាក់នូវអេក្រង់ទូរទស្សន៍ អាចស្ដាប់ទៅសាមញ្ញសម្រាប់មនុស្សសម័យនេះ ប៉ុន្ដែសេណារ៉េយ៉ូបែបនេះគឺបង្ហាញតាំងពីក្នុងខ្សែភាពយន្តបារាំងឆ្នាំ ១៩៤៧ មកម្ល៉េះ។

ភាពយន្តបារាំងរឿង "Oeil de Demain" ឬ "Eye of Tomorrow" មិនត្រឹមតែទស្សន៍ទាយបច្ចេកវិជ្ជាសម័យឥឡូវនោះទេ ប៉ុន្ដែវាក៏បង្ហាញមនុស្សកាន់ឧបករណ៍ស្រដៀងទៅនឹងស្មាតហ្វូនក្នុងពេលបច្ចុប្បន្ននៅនឹងដៃរបស់ពួកគេផងដែរ។

វីដេអូប្រហែល ៤នាទីបង្ហាញមនុស្សកំពុងមើលគ្នាទៅវិញទៅមកតាមរយៈឧបករណ៍មានអេក្រង់នោះ នៅពេលពួកគេកំពុងដើរ អានសារលើស្មាអ្នកដទៃលើរថយន្តភ្លើង និងរថយន្តមួយគ្រឿងជួបគ្រោះថ្នាក់ចរាចរដោយសារតែការបើកបរមិនប្រុងប្រយ័ត្នព្រោះរវល់មើលអេក្រង់ក្នុងរថយន្ត។

នៅចុងបញ្ចប់វីដេអូគឺបង្ហាញបុរសជាប្តីបញ្ជាឱ្យមនុស្សស្រី "Hologram" រាំឱ្យខ្លួនមើលខណៈកំពុងដេកនៅក្បែរភរិយា។ 

រឿងសខ្មៅនោះត្រូវបានចាក់ផ្សាយលើទូរទស្សន៍ក្នុងសម័យសង្គ្រាមលោកលើកទី២ ផ្អែកលើអត្ថបទពីរឿងនិទាន René Barjavel និងផលិតដោយផលិតកម្ម J.K. Raymond-Millet៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត