បុរសម្នាក់បើកឡានពេញមួយងងុយដេកពេកអែបកៀនថាដេកមួយស្រឡេត ស្រាប់តែស្វាងចែស!

សំណើច ៖ ក្រោយបើកបរផ្លូវឆ្ងាយពេញមួយយប់ អ្នកបើកបរសម្រេចចិត្តចតឡាននៅចិញ្ចឹមថ្នល់ដើម្បីដេកមួយស្រឡេត។ 

បុរសម្នាក់ស្រាប់តែមកគោះទ្វារឡាន ធ្វើឱ្យភ្ញាក់អ្នកបើកបរនោះ។ បុរសនោះសួរអ្នកបើកបរថាម៉ោងប៉ុន្មានហើយ? អ្នកបើកបរក្រឡេកមើលនាឡិកា ប្រាប់ទៅវិញថា "ម៉ោង ៨ ព្រឹក" ហើយក៏ដេកទៅវិញ។ 

មួយស្របក់ក្រោយមក បុរសម្នាក់ទៀតមកគោះទ្វារឡាន ធ្វើឱ្យភ្ញាក់អ្នកបើកបរម្តងទៀត។ បុរសនោះក៏មកសួរម៉ោងដែរ។ អ្នកបើកបរតបវិញថា "ម៉ោង ៨:០៥ នាទី" ហើយក៏ដេកទៅវិញ។ 

ក្រោយមកមួយសន្ទុះ បុរសម្នាក់ទៀតក៏មកគោះទ្វារដែរ ហើយសួរសំណួរដដែល។ អ្នកបើកបរចាប់ផ្តើមធុញ ហើយតបវិញថា "ម៉ោង ៨:០៧ នាទី"។ ហើយគាត់ក៏យកក្រដាសមួយសរសេរថា "ខ្ញុំមិនដឹងម៉ោងប៉ុន្មានទេ" រួចបិទលើកញ្ចក់បង្អួច ហើយក៏ដេកទៅវិញ។ 

អ្នកបើកបរលើកនេះត្រូវបុរសម្នាក់ដាស់ឱ្យភ្ញាក់ម្តងទៀត។ បុរនោះគោះទ្វារអត់ឈប់ ហើយនិយាយថា "ម៉ោង ៨:១០ នាទីហើយ មិនបាច់អរគុណខ្ញុំទេ លាសិនហើយ!!!"៕

adverise with khmeread

អ្នកនឹងចូលចិត្ត