តោះមកមើលឆ្មាមានទម្រង់មុខ "Sad" តាំងពីកំណើត

វីដេអូដ៏ល្បីល្បាញមួយបានលេចឡើងនៅលើអ៊ីនធឺណេត បង្ហាញឆ្មាមួយក្បាលនៅក្នុងប្រទេសចិនហាក់មានទឹកមុខ "ក្រៀមក្រំជាអចិន្ត្រៃយ៍" ដែលគេនិយមហៅលេងសើចថា "Sad" ដោយសារតែរោមដ៏ពិសេសរបស់វាមានទម្រង់ដូចកើតទុក្ខពីកំណើត។

ក្នុងវីដេអូ គេអាចឃើញរោមពណ៌ខ្មៅពីរស្ថិតនៅលើភ្នែករបស់វា ដែលមើលទៅហាក់ដូចជាចិញ្ចើមមនុស្សមួយគូស្ថិតក្នុងទម្រង់ជ្រួញចិញ្ចើមតប់ប្រមល់ក្នុងចិត្តជាខ្លាំង។

វីដេអូមួយនេះត្រូវបានគេចែកចាយរាប់លានដងនៅលើប្រព័ន្ធអ៊ីនធឺណេតចិន ដោយបង្ហាញពីភាពអស់សំណើចជាមួយនឹង "ទឹកមុខកម្សត់" របស់ឆ្មាមួយក្បាលនេះ បន្ទាប់ពីស្រ្តីម្នាក់បានប្រទះឃើញវានៅតាមផ្លូវ និងចែកចាយវីដេអូទៅលើអនឡាញ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត