adverise with khmeread 1

ប្រិយមិត្ត Man Utd ខកចិត្ត​ស្ទើរ​ក្អួត​ឈាម​ពេលឮ​សម្តី​បងធំ​នៅ​ក្លឹប​ថា​នៅតែ​ទុកចិត្ត​លោក Louis van Gaal

    ​លោក Sir Alex Ferguson ធ្លាប់ជា​បុគ្គល​ដ៏​ឆ្នើម​ប្រចាំ​ក្លឹប​អំឡុងពេល​គាត់​ដឹកនាំ​រយៈពេល ២៧ ឆ្នាំ​នៅ​ទឹកដី Old Trafford ប៉ុន្តែ​អ្វីៗ​បាន​ប្រែប្រួល​ចាប់តាំងពី​គាត់​ចូលនិវត្តន៍​។​

​    ​ក្រុម​បិសាច​ក្រហម Manchester United បាន​បរាជ័យ​ដើម្បី​លើក​ពាន​នឹង​គេ​ចាប់តាំងពី​បុរស​សញ្ជាតិ​ស្កុ​តឡែ​ន​វ័យ ៧៤ ឆ្នាំ​រូបនេះ​សម្រាក​ពី​អាជីព​គ្រូបង្វឹក​ក្នុង​ឆ្នាំ ២០១៣ ហើយ​លោក David Moyes និង Louis van Gaal បាន​ជួប​ការលំបាក​ក្នុងការ​ចម្លង​នូវ​ពុ​ម្ភ​បាល់ទាត់​ដែល​ក្រុម​អ្នកគាំទ្រ​ចង់ឃើញ​នៅ​ទឹកដី Old Trafford ដូច​កាលពី​អតីតកាល​។​

​    ​លោក Jose Mourinho ត្រូវបាន​ជឿថា បាន​យល់ព្រម​ចូលមក​ជំនួស​ការងារ​លោក Van Gaal នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​របស់​ក្លឹប​គឺ​លោក Sir Alex និង Sir Bobby Charlton មិន​ឯកភាព​ចំពោះ​ការតែងតាំង​គ្រូ​បាល់ទាត់​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល​រូបនេះ​ទេ ហើយ​ពួកគេ​រំពឹង​លោក Ryan Giggs ជា​គ្រូ​បន្ទាប់​។​

​    ​ប៉ុន្តែ​លោក Sir Alex បាន​បញ្ចេញ​ទស្សនៈ​ចំពោះ​លោក Van Gaal ថា "​អ្នក​ត្រូវតែមាន​ការអត់ធ្មត់​ក្នុងនាម​ជា​អ្នកគាំទ្រ Manchester United ម្នាក់​។ ហើយ​ពួកគេ (​ប្រិយមិត្ត​បិសាច​ក្រហម​) បានបង្ហាញ (​ការគាំទ្រ​) បែបនេះ​ជាច្រើន​ឆ្នាំ​មកហើយ នៅ​អំឡុងពេល​លោក Matt Busby និង​កាលពី​ខ្ញុំ​ដឹកនាំ​។ សម្រាប់​ប្រវត្តិសាស្ត្រ ១៥០ ឆ្នាំ​មកនេះ ជោគជ័យ​ក៏​គួរតែ​ខ្សត់​បី​បួន​ឆ្នាំ​ដែរ ព្រោះ​ពួកគេ​នឹង​តែងតែ​វិលត្រឡប់​មកវិញ និង​កាន់តែ​ខ្លាំងក្លា​"​។

​    ​ប៉ុន្តែ​បន្ទាប់ពី​លោក Sir Alex បាន​អង្វរ​ឱ្យ​ក្រុម​អ្នកគាំទ្រ​បិសាច​ក្រហម​មានការ​អត់ធ្មត់​ចំពោះ​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​កាលពី​ម្សិលមិញ ប្រិយមិត្ត Man Utd បាន​ចោទប្រកាន់​វីរៈបុរស​របស់​ក្លឹប​ម្នាក់នេះ​ថា ព្យាយាម​រក្សា​ការត្រួតត្រា​លើ​ក្រុម​ចាស់​របស់គាត់​ដោយ​ជៀសវាង​ការមកដល់​របស់លោក Mourinho៕

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់