ម៉ូតូនិងម៉ូតូបើកបុកគ្នារបួសធ្ងន់២នាក់នៅស្រុកកៀនស្វាយ

កណ្តាល​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ ផ្លូវ គោករវាង ម៉ូតូ និង ម៉ូតូ បណ្តាលឱ្យរងរបួសមនុស្ស ០២ នាក់ខូច​ខាត​ ម៉ូតូ០២ គ្រឿងនៅថ្ងៃ​ទី​០៤ កក្កដា ២០២០ វេលាម៉ោង ១២ និង៥៥នាទី នៅចំណុចលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ២០-២១ភូមិ ចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា​ ដំបូងមានម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM 125 ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ ភ្នំពេញ ​1GO - 0070 បើកបរដោយ ឈ្មោះ គឹមស៊ន់ វាសនា ភេទ​ប្រុស អាយុ ២៣ឆ្នាំ (ខ្មែរ) របួសស្រាល មានទីលំនៅភូមិ វាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង​ ដែលបើកបរមានទិសដៅ ពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១។

លុះបើកមកដល់កន្លែងកើតហេតុលើបានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាក HONDA CUB 50 ពណ៌​ខៀវ ប្រភេទស្រី ពាក់ផ្លាកលេខ ភ្នពេញ 1U.8334 បើកបរដោយឈ្មោះ អ៊ឹម ផើង ភេទ​ប្រុស អាយុ៧៥ឆ្នាំ (ខ្មែរ) ​របួសធ្ងន់ មានទីលំនៅភូមិចន្លក់ ឃុំគគីរ ស្រុក​កៀនស្វាយ ​ខេត្ត​កណ្ដាល ដែលបើកមានទិសដៅផ្ទុយគ្នាហើយកំពុងបើកឆ្លងកាត់ថ្នល់មកខាងឆ្វេងដៃ បណ្តាលឱ្យរងរបួសធ្ងន់អ្នកបើកម៉ូតូសេ៥០, របួសស្រាលអ្នកបើកម៉ូតូ១២៥។ ជនរងគ្រោះត្រូវ​បានក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្នំពេញ​។ ម៉ូតូ ចំនួន ០២ គ្រឿងស្រាល បានបញ្ជូន ម៉ូតូ ទាំង០២គ្រឿង យកទៅរក្សាទុក នៅអធិការដ្នានប៉ូលិសស្រុកកៀនស្វាយ។

ប៉ូលិសបានសន្និដ្ឋានបឋមថា​ ករណីនេះបណ្តាលមកពីអ្នកបើកម៉ូតូម៉ាក HONDA CUB 50 ធ្វេសប្រហែសមិនបានពិនិត្យគ្រប់ជ្រុងជ្រោយមុនពេលបើកឆ្លងកាត់ថ្នល់។ ចំណែកអ្នកបើកម៉ូតូម៉ាក HONDA DREAM 125 ធ្វេសប្រហែសមិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ៕


 

adverise with khmeread