រថយន្តបើកកៀរម៉ូតូរបួសស្ត្រី២នាក់នៅស្រុកមុខកំពូល

កណ្តាល ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាង រថយន្ត និងម៉ូតូបណ្ដាលឱ្យរបួសមនុស្ស០២នាក់​ នាថ្ងៃសុក្រទី០៣ កក្កដា ២០២០ វេលាម៉ោង៥ និង៣០នាទីល្ងាច លើផ្លូវជាតិលេខ៦ចន្លោះគីឡូមែត្រលេខ៣៤-៣៥ ត្រង់ចំណុចភូមិឡឥដ្ឋ ឃុំព្រែកព្រែកដំប​ង​ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ប៉ូលិសបន្តថា នៅថ្ងៃកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាកហ៊ីយិនដាយពណ៌សពាក់ស្លាកលេខភ្នំពេញ 3C.5899 អ្នកបើកបររត់គេចបាត់ ធ្វើដំណើរពីជើងទៅត្បូង។

លុះមកដល់ដល់ចំណុចកើតហេតុ បានមកកៀរម៉ូតូ០១គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1Z-5752 បើកបរដោយឈ្មោះ ផាត ស្រីលីន ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ដោយមានឌុបមនុស្សម្នាក់ពីក្រោយឈ្មោះ រ៉ន សុភាព ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅជាមួយគ្នាដែលធ្វើដំណើរពីជើងទៅត្បូង ស្របទិសគ្នា បណ្ដាលឱ្យរបួសស្រាលដល់អ្នកជិះម៉ូតូទាំងពីរនាក់ ហើយបានបញ្ជូនទៅព្យាបាលនៅពេទ្យឯកជនព្រែកដំបង។

ក្រោយពេលបុកហើយរថយន្តបានបើករត់ រួចក៏មកទុកចោលនៅរោងចក្រទឹកកក នៅឃុំឫស្សីជ្រោយ។

ក្រោយពីទទូលបានព័ត៌មានកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍ព្រែកដំបងបានចុះទៅដល់កន្លែងកើតហេតុហើយបានធើ្វការវាស់វែង និងបានយករថយន្ត និងម៉ូតូមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកមុខកំពូល។

ប៉ូលិសបានសន្និដ្ឋានថា​ អ្នកបើកបររថយន្ត ខ្វះការប្រុងប្រយ័ត្ន ក៏បានមកកៀរម៉ូតូដែលធ្វើដំណើរស្របទិសគ្នាតែម្តង៕

adverise with khmeread