លោកស្រីអភិបាលក្រុងតូក្យូជាប់ឆ្នោតដឹកនាំក្រុងមួយអាណត្តិទៀត

កាលពីថ្ងៃអាទិត្យ (៥ កក្កដា) អភិបាលក្រុងតូក្យូលោកស្រី Yuriko Koike បានប្រកាសជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសអភិបាលក្រុងមួយក្នុងចំណោមក្រុងដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោកនិងបានប្តេជ្ញាជាភ្លាមថានឹងបង្កើនការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ការស្ទង់មតិរបស់ប្រព័ន្ធផ្សព្វផ្សាយធំៗបានលើកឡើងពីជ័យជម្នះភ្លូកទឹកភ្លូកដីបន្ទាប់ពីស្ថានីយបោះឆ្នោតបានបិទទ្វារនៅម៉ោង ៨ យប់ថ្ងៃអាទិត្យ ខណៈលោកស្រី Koike បានទប់ទល់ជាប់នឹងការប្រកួតប្រជែងពីបេក្ខជនជាច្រើនរូប ដែលភាគច្រើនជាបេក្ខជននយោបាយថ្មីថ្មោង។

លោកស្រី Koike អាយុ ៦៧ ឆ្នាំ ដែលស្និទ្ធនឹងប្រព័ន្ធផ្សព្វផ្សាយ គឺជាកំពូលមេដឹកនាំស្រីដ៏កម្រម្នាក់នៅក្នុងនយោបាយដែលគ្របដណ្តប់ដោយបុរសនៅជប៉ុនហើយត្រូវបានគេលើកឡើងជាញឹកញាប់ថាអាចក្លាយជានាយករដ្ឋមន្រ្តីនាពេលអនាគត។

ក្រុមអ្នកសង្កេតការណ៍ជាច្រើននិយាយថាចំណាត់ការរបស់លោកស្រីមានភាពរលូនក្នុងអំឡុងពេលផ្ទុះរាលដាលជំងឺកូវីដ១៩យ៉ាងខ្លាំង ដែលផ្ទុយពីនាយករដ្ឋមន្ត្រីស៊ីន ហ្សូអាបេ ដែលក្រុមអ្នករិះគន់និយាយថាបានធ្វើឱ្យជប៉ុនបរាជ័យក្នុងការឆ្លើយតបនឹងវីរុសកូរ៉ូណា៕ ប្រភព៖ CNA

 

adverise with khmeread

អ្នកនឹងចូលចិត្ត