បុរសម្នាក់ ដែលគេថតបានខណៈកំពុងរត់គេចពីអគារពាណិជ្ជកម្មពិភពលោកកាលពីឆ្នាំ២០០១ ឥឡូវស្លាប់ដោយកូវីដ១៩

បុរសម្នាក់ ដែលគេផ្តិតជាប់ក្នុងរូបភាពដ៏ល្បីល្បាញនៃប្រជាជនទីក្រុងញូវយ៉កពោរពេញទៅដោយភាពតក់ស្លុតកំពុងរត់ភៀសខ្លួនចេញពីផ្សែង និងកម្ទេចកម្ទីធ្លាក់ចេញមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ខណៈដែលវាបានដួលរលំកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ បានស្លាប់ដោយសារវីរុសកូរ៉ូណា។ នេះបើយោងតាមសម្តីក្រុមគ្រួសាររបស់គាត់បានបញ្ជាក់ប្រាប់កាសែត Daily Mail កាលពីថ្ងៃអាទិត្យទី៥កក្កដា។

លោក Stephen Cooper ជាវិស្វករអគ្គិសនីមកពីទីក្រុងញូវយ៉ក ដែលបានជួលផ្ទះស្នាក់បណ្តោះអាសន្នក្នុងទីក្រុង Delray Beach រដ្ឋផ្លរីដា បានស្លាប់នៅថ្ងៃទី២៨ មីនា នៅអាយុ៧៨ឆ្នាំ។

គាត់បានស្លាប់នៅឯមន្ទីរពេទ្យ Delray Medical Center បន្ទាប់ពីឆ្លងវីរុសមួយនេះ ហើយបានស្ថិតក្នុងចំណោមមនុស្ស ១៣៨នាក់ ដែលបានស្លាប់នៅក្នុងតំបន់ Palm Beach County ក្នុងខែដំបូង ដែលវីរុសរាតត្បាតបានវាយលុកនៅទីនោះ។

រូបថតមានរូបគាត់នៅក្នុងនោះ ដែលបានផ្តិតយកដោយអ្នកថតមួយរូបមកពីទីភ្នាក់ងារសារព័ត៌មាន AP ត្រូវបានគេបោះពុម្ភផ្សាយនៅក្នុងកាសែត និងទស្សនាវដ្តីពាសពេញពិភពលោក និងត្រូវបានដាក់បង្ហាញនៅក្នុងសារមន្ទីររំលឹកវិញ្ញាណក្ខន្ធថ្ងៃ ៩/១១ ក្នុងទីក្រុងញូវយ៉ក៕ ប្រភព៖ Daily Mail

adverise with khmeread

អ្នកនឹងចូលចិត្ត