មន្ត្រីប៉ូលិសអង់គ្លេសបារម្ភផ្ទុះកូវីដ១៩ម្តងទៀត ខណៈមនុស្សប្រមូលផ្តុំគ្នាតាមបារទូទាំងប្រទេស នាំឱ្យលក់ដាច់ស្រាបៀរ ១៥ លានកែវត្រឹមមួយរាត្រីថ្ងៃសៅរ៍

មន្រ្តីប៉ូលិសអង់គ្លេសជាន់ខ្ពស់ម្នាក់បានព្យាករណ៍ពីការផ្ទុះវីរុសកូរ៉ូណាសាជាថ្មី បន្ទាប់ពីប្រទេសមួយនេះបានប្រឈមមុខនឹង​ "ការវាយតប់គ្នានៅហាងស្រា ពួកប្រមឹកហិង្សា និងស្ថិតក្នុងស្ថានភាពស្រវឹងគ្រឿងញៀនជោគជាំ" កាលពីយប់ថ្ងៃសៅរ៍។

ច្បាប់រក្សាគម្លាតសង្គមនៅអង់គ្លេសត្រូវបានប្រកាសលុបចោលនៅផ្នែកខ្លះ បន្ទាប់ពីអ្នកនិយមផឹកស្រានៅហាងស្រាបានទាមទារឱ្យបញ្ចប់ការបិទទីក្រុង និងសម្រាលការរឹតបន្តឹងលើហាងស្រា។

ទីក្រុងទូទាំងប្រទេសអង់គ្លេសកាលពីយប់ថ្ងៃសៅរ៍បានមានអ្នកដើរហើរក្រៅនៅពេលយប់កើនឡើងមិនធ្លាប់ឃើញពីមុនមក ចាប់តាំងពីនាយករដ្ឋមន្រ្តីលោក បូរីស ចនសុន បានបញ្ជាឱ្យហាងស្រាអស់រយៈពេលជាង ១០០ ថ្ងៃកន្លងមកនេះ។

ទន្ទឹមនេះយោងតាមកាសែត Daily Mail គ្រាន់តែថ្ងៃសៅរ៍មួយសោះនៅទូទាំងចក្រភពអង់គ្លេសមានអ្នកផឹកស្រាបៀររហូតដល់ ១៥ លានកែវ ក្រោយរដ្ឋាភិបាលបន្ធូរបន្ថយបម្រាម៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត