អ្នកនាំពាក្យក្រសួងការបរទេសចិនក្លាយជា Fan រឿងជប៉ុន ក្រោយរំភើបចិត្តចំពោះខ្លឹមសាររឿងដែលបរិយាយអំពីជីវិតរាស្ត្រសាមញ្ញនៅទីក្រុងវូហានក្រោយចប់កូវីដ

ភាពយន្តឯកសាររបស់អ្នកដឹកនាំជនជាតិជប៉ុន ដែលពណ៌នាជីវិតនៅទីក្រុងវូហានបន្ទាប់ពីទីក្រុងចិនដែលរងគ្រោះខ្លាំងបំផុតដោយកូវីដ១៩ ត្រូវបានប្រកាសលែងមានមេរោគ បានក្លាយជាភាពយន្តល្បីខ្លាំងតាមអ៊ីនធឺណេតកាលពីខែមិថុនា។ ក្នុងចំណោមអ្នកគាំទ្ររឿងជប៉ុនមួយនេះក៏មានអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនលោក Zhao Lijian ផងដែរ។

នៅពេលសួរថាតើគាត់គិតយ៉ាងណាចំពោះខ្សែភាពយន្តដែលមានចំណងជើងថា "Long Time No See, Wuhan" អំឡុងសន្និសីទកាសែតកាលពីថ្ងៃសុក្រទី៣កក្កដា លោក Zhao បាននិយាយ ខ្សែភាពយន្តនេះគឺមានភាពរំជួលចិត្តខ្លាំង​នៅពេលវាបង្ហាញពីជីវិតរបស់ប្រជាជនតាមរបៀបសាមញ្ញ ស្មោះត្រង់ និងកក់ក្តៅ។

លោកបានបន្ថែមថា "ខ្សែភាពយន្តនេះបានបង្ហាញពីជីវិតនៅទីក្រុងវូហានក្រោយរងការវាយប្រហារដោយវីរុសកូរ៉ូណាពីទស្សនៈរបស់ប្រជាជនសាមញ្ញ។ វាក៏បង្ហាញពីភាពអត់ធន់និងសុទិដ្ឋិនិយមរបស់អ្នករស់នៅទីក្រុងវូហានផងដែរ។ ដូច្នេះហើយបានជាមានមនុស្សជាច្រើននៅជប៉ុននិងចិនរំភើបចិត្តជាខ្លាំង"។

ភាពយន្តឯកសាររយៈពេល ៦០ នាទីដែលថតដោយលោក Takeuchi Ryo រ៉ាយរ៉ាប់ដំណើររឿង ១០ ថ្ងៃអំពីជីវិតរបស់រាស្ត្រសាមញ្ញនៅវូហានចំនួន ១០ នាក់ដែលបានងើបឡើងវិញពីព្រឹត្តិការណ៍នៃជំងឺរាតត្បាត ដែលបានកើតឡើងនៅក្នុងទីក្រុងចាប់តាំងពីចុងខែធ្នូ។

រឿងនេះត្រូវបានគេចុចមើលចំនួន ២៥ លានដងនៅលើវេបសាយបណ្តាញសង្គមចិន Weibo ចាប់តាំងពីវាត្រូវបានបញ្ចេញនៅថ្ងៃទី ២៦ ខែមិថុនា៕ ប្រភព៖ CGTN

adverise with khmeread