ឃាត់ជនសង្ស័យ២នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកកណ្តាលស្ទឹង​

កណ្តាល​ ៖​ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្នុងករណី​ជួញ​ដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ថ្ងៃទី០៥​ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង០១ និង៤០នាទី​នៅចំណុចភូមិ​កំណប់​ ឃុំ​ត្បែង​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា​ ជនសង្ស័យ២នាក់ (ឃាត់ខ្លួន) រួមមាន១-ឈ្មោះ​ ឃន​ តីត​ ភេទប្រុស​ អាយុ៣២ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ​ ជាង​ផ្សារ​ដែក​ រស់នៅភូមិ​ កំណប់​ ឃុំ​ត្បែង​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល និង២- ឈ្មោះ​ សុខ​ សេង​ ភេទប្រុស អាយុ​១៨​ឆ្នាំ​ ជនជាតិខ្មែរ មុរបរ: មិនពិតប្រាកដ មានទីលំនៅ ភូមិ​ កំណប់​ ឃុំ ត្បែង​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល​។

វត្ថុតាងចាប់យករួមមាន​ ម្សៅក្រាមពណ៌សថ្លាសង្សយ័ថាសារធាតុញៀនចំនួន២០កញ្ចប់​, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១, ថង់វេចខ្ចប់ថ្នាំញៀន មួយចំនួន និងទូរស័ព្ទដៃ០២​គ្រឿង​ ម៉ាក​ OPPO និង​ណូគា​អិនចុចពិល​។

ប៉ូលិសបន្តថា​ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉លិសប៉ុស្តិ៍រដ្ឋបាល​ត្បែង​បាន​ធ្វើ​ល្បាត​ក្នុង​ភូមិ​សាស្ត្រ​បាន​ឃើញ​ជនសង្ស័យ​០២នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ ដោយ​មាន​ការ​សង្ស័យ​កម្លាំង​ប៉ុស្តិ៍​​រដ្ឋ​បាល​ត្បែង​ ក៏ធ្វើ​ការ​សួរនាំ​ឆែកឆេរ​រកឃើញ​ថ្នាំ​ញៀន​ចំនួន​០៨កញ្ចប់​តូចនៅក្នុង​ហៅប៉ៅ​ខោជនសង្ស័យឈ្មោះ​ សុខ​ សេង​ រួច​បានបញ្ជូន​ជនសង្ស័យ​មកកាន់​ប៉ុស្តិ៍​​រដ្ឋ​បាល​ត្បែង​ និង​បាន​រាយការណ៍​ជូន​ផ្នែក​ជំនាញ​ចុះ​ទៅដល់ប៉ុស្តិ៍ និង​បាន​ធ្វើ​ការ​ឆែក​ឆេរ​រកឃើញ​ថ្នាំ​ញៀន​ចំនួន​១១កញ្ចប់​តូចនៅក្នុង​ទៀតនៅលើខ្លួន​ជនសង្ស័យ​ឈ្មោះ​ ឃន​ តីត​ ដែលលាក់ក្នុងខោលីអូ​ រួច​បានបញ្ជូន​ជនសង្ស័យ​មកកាន់​អធិការ​ដ្ឋាន​តែ​ម្តង​។

ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របសម្រួលឯកភាពពីលោកស្រី ស៊ូ​ សុជាតា ​ព្រះរាជអាជ្ញារង​ អមសាលាដំបូងខេត្តកណ្ដាល ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោក ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន មានការចូលរួមពីលោកអធិការ ស្រុកកណ្តាលស្ទឹង​ លោក​នាយប៉ុស្តិ៍រដ្ឋបាលត្បែង​ និងលោកក្រុម​ព្រឹក្សា​ឃុំ​ លោក​មេភូមិ​កំណប់​នៅចំពោះ​ប្រពន្ធជនសង្ស័យ ព្រមទាំងក្រុមគ្រួសារបានធ្វើការឆែកឆេរផ្ទ្ទះជនសង្ស័យឈ្មោះ ឃន​ តីត​ រកឃើញ ថ្នាំ​ញៀន​ចំនួន​០២កញ្ចប់​ ជញ្ជីង ថ្លឹងថ្នាំញៀនចំនួន០១ សម្ភារៈវេចខ្ចប់ថ្នាំ​ញៀន​មួយ​ចំនួន​។

នៅចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ​ ឃន​ តីត​បាន​សារភាព​ថា​ថ្នាំ​ញៀន​នេះ​ខ្លួន​បាន​ទិញ​ពីជន​សង្ស័យ​ឈ្មោះ​ តោ​ នៅម្តុំក្តាន់ពីរ​ ភ្នំពេញ​ ក្នុង​តម្លៃ​ ៤០០ដុល្លារ​ (បួន​រយដុល្លារ) ដើម្បី​ចាក់​ចែង​លក់បន្ត។

ចំពោះជនសង្ស័យ​រួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានស្រុក​ ដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលារ​ការ៕


 

adverise with khmeread