adverise with khmeread Index

បុរសម្នាក់បានស្លាប់សង្ស័យគ្រោះថ្នាក់ចរាចរ​​ តែគ្មានប្រភពច្បាស់លាស់

     ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅចង្ងាយជាង១០ម៉ែត្រ ពីម៉ូតូរបស់ខ្លួន​រួមជាមួយម៉ូតូ១គ្រឿងទៀត  សង្ស័យថាគ្រោះថ្នាក់ចរាចរ ពីព្រោះគេឃើញម៉ូតូទាំង២គ្រឿងរងការខូតខាតបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១​និង៣០នាទីយប់ថ្ងៃទី​១៤ ធ្នូឆ្នាំ២០១៥តាមផ្លូវលំវត្តពោធិ  ភូមិអករំដួល សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ។
     ប្រភពដែលមិនច្បាស់លាស់មួយបានប្រាប់ដឹងថា  មុនពេលភ្ញាក់ផ្អើលនេះមានអ្នកភូមិម្នាក់បានជិះម៉ូតូកាត់តាមផ្លូវនោះក៏ប្រទះឃើញម៉ូតូ២គ្រឿងដួលនៅលើផ្លូវលំ ​បន្ទាប់មកបានចុះដើរមើលក៏ឃើញមនុស្សដេកនៅចង្ងាយពីម៉ូតូជាង១០ ម៉ែត្រ ពិនិត្យមើលជិតទើបដឹងថាស្លាប់បាត់ទៅហើយ ។
    ឃើញដូច្នេះអ្នកភូមិម្នាក់នោះ បានទូរស័ព្ទទៅប្តឹងប៉ូលិសប៉ុស្តិ៍សំរោងក្រោម​ មកអន្តរាគមន៍ស្វែងរកមកប្អូន បន្ទាប់មកពេលប៉ូលិសនិងមនុស្សទៅចោមរោមមើល ស្រាប់តែបុរសជាសាក្សីម្នាក់​នោះដែលជាអ្នកឃើញហេតុការណ៍នោះបានចាកចេញទៅបាត់ទៅ។
    នៅកន្លែងកើតហេតុគេឃើញម៉ូតូ២គ្រឿងបានរងការខូចខាតទៅមុខលែងរួចទាំង២គ្រឿង ដោយ១គ្រឿងម៉ាកគុបជ្រុងពណ៍ទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ 1AM-0783  ជាម៉ូតូជនរងគ្រោះ ​ចំណែកម៉ូតូ១គ្រឿងទៀតម៉ាកសង់កូរ៉េពណ៍ក្រហមកាច់ស្លាកលេខចោល ។
    ក្រោយមកក៏មានសាច់ញាតិជនរងគ្រោះបាន មកដល់កន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថាជនរងគ្រោះឈ្មោះ សែម​ សុភក្ត្រ អាយុ​២២ មុខរបរមន្ត្រីយោធាទ័ពអាកាស  បច្ចុប្បន្នស្នាក់នៅ​ភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅស្រុកទ្រាំង ខេត្តតាកែវ ។
    បន្ទាប់មក​ប៉ូលិសជំនាញចរាចរណ៍និងជំនាញបច្ចេកទេសពិនិត្យកោសល្យវិច័យ  រួចមកបានបញ្ចាក់ថា ជនរងគ្រោះបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរពិតប្រាកដមែន ក្រោយពេលពិនិត្យរួចសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។រីឯម៉ូតូទាំង២គ្រឿង​ ប៉ូលិសចរាចរធ្វើការវាស់វែងយកទៅទុកនៅផ្នែកចរាចរណ៍ខណ្ឌពោធិសែនជ័យ៕

adverise with khmeread

មតិយោបល់